Connect with us

បាល់ទាត់អន្តរជាតិ

Arsenal កំពុង​ពិចារណា​ចង់​ចំណាយ 100 លាន​ផោន​ ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Evan Ferguson

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ​កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​ដោយ​ចំណាយ​ប្រាក់ 100 លាន​ផោន​ ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Evan Ferguson របស់​ក្លឹប Brighton។ យ៉ាង​ណា​មិញ Ferguson កំពុង​បង្ហាញ​ភាព​លេចធ្លោរ​ជា​ខ្លាំង ក្នុង​នាម​ជា​កីឡាករវ័យក្មេង​ដែល​មានទេព​កោសល្យ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​ផ្សេងៗ​ទៀត​នៃ​ក្របខ័ណ្ឌ Premier League។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អៀរឡង់​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​កំពូល​ៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ហើយ​ក្នុង​ចំណោម​ក្លឹប​ទាំង​នោះ​ក៏​មាន Arsenal ផង​ដែរ ដែល​ចង់​បាន​កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ។ ទោះ​ជា​ថ្មីៗ​នេះ Arsenal ទើប​នឹង​បាន​ចំណាយ​លុយ​ធំ​លើ Declan Rice ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ហ៊ាន​ចាយ​លុយ​ធំ​ម្ដង​ទៀត​លើ Ferguson ដែរ។

ការ​ចង់​បាន Evan Ferguson មិន​មែន​ជា​រឿង​ដ៏​ងាយស្រួល​ប៉ុន្មាន​ឡើយ ខណៈ Arsenal នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United, Tottenham Hotspur និង Liverpool ដែល​សុទ្ធ​តែ​មាន​ចំណាប់​អារម្មណ៍​លើ​កីឡាករ​ឆ្នើម​រូប​នេះ។ យ៉ាង​ណា​យោង​ទៅតាម FootballTransfers បាន​ឲ្យ​ដឹង​ថា Arsenal កំពុង​តែ​ស្ថិត​ក្នុង​បេក្ខភាព​ដែល​អាច​នាំ​យក Evan Ferguson ទៅ Emirates បាន​សម្រេច ព្រោះពួក​គេ​ហ៊ាន​ចាយលុយ​ធំ។ កុងត្រា​បច្ចុប្បន្ន​របស់ Ferguson ជាមួយ Brighton នឹង​ផុត​កំណត់​នៅឆ្នាំ 2028។ គាត់​លេង​បាន​ប្រកួត​សរុប​ឲ្យ Brighton បាន​ត្រឹមតែ 31 ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​បាន​រហូត​ដល់ 11 គ្រាប់។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២