បាល់ទាត់អន្តរជាតិ
Newcastle United បើកឆាកនៃការប្រកួត UCL ត្រូវប៉ះជាមួយ AC Milan ដែលជាក្រុមខ្លាំងនៅអ៊ីតាលី
នៅថ្ងៃទី 19 ខាងមុខឆាប់ៗនេះ Newcastle United នឹងត្រូវធ្វើដំណើរទៅជួបជាមួយក្រុមម្ចាស់ផ្ទះ AC Milan ដែលមានគីឡូប្រហាក់ប្រហែលគ្នា ដោយនេះជាជំនួបនៃការប្រកួតបើកឆាក ក្នុងក្របខណ្ឌ UEFA Champions League របស់ពួកគេ ជាវគ្គជម្រុះនៃពូល F។
ខ្សែបម្រើ Sandro Tonali របស់ Newcastle United នឹងវិលត្រឡប់មក San Siro ដែលជាទីកន្លែងខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 3 រដូវកាល មុនពេលចាកចេញទៅចូលរួមជាមួយក្លឹបច្ចុប្បន្ននៅរដូវក្ដៅនេះ។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់មានអនុស្សារីយ៍ជាច្រើនជាមួយ AC Milan តែដោយស្ថិតក្នុងពូលជាមួយគ្នា Sandro Tonali នឹងត្រូវជួបតតាំងជាមួយក្លឹបចាស់ក្នុងនាមជាសត្រូវនៅលើវាលស្មៅ។
ទម្រង់លេង និងសមត្ថភាពរវាង Newcastle United និង AC Milan ត្រូវបានគេមើលឃើញថា មានភាពប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹង ខណៈដែលប្រកួតចុងក្រោយរបស់ Newcastle United បានឈ្នះទៅលើ Brentford 1-0 ដែលជាការប្រកួតលីគ ប៉ុន្តែប្រកួតចុងក្រោយរបស់ AC Milan មិនមានលទ្ធផលល្អឡើយដោយពួកគេបានចាញ់ 5-1 ជាមួយម្ចាស់ផ្ទះ Inter Milan ដែលជាការប្រកួតក្របខណ្ឌលីគកំពូលដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ