បាល់ទាត់អន្តរជាតិ
AC Milan ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Ollie Watkins
![](https://x-sportkh.com/wp-content/uploads/2024/05/article-003689-1.jpg)
ក្លឹប AC Milan កំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្វែងរកជម្រើសខ្សែប្រយុទ្ធមកជំនួសកន្លែងរបស់ Olivier Giroud ដែលនឹងចាកចេញពីក្លឹបរបស់ខ្លួននៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធកំពូលម្នាក់ក្នុងក្របខណ្ឌ Premier League គឺ Ollie Watkins របស់ Aston Villa ត្រូវបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបយក្សអ៊ីតាលីមួយនេះជាខ្លាំង (យោងតាមសេចក្ដីរាយការណ៍ដោយ Calciomercato.it)។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបកាំភ្លើងធំ Arsenal ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។ ស្របពេលជាមួយគ្នានោះ គេបានដឹងតម្លៃបង្ហើប សម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ គឺជិត 80 លានអឺរ៉ូ។ តម្លៃនេះទំនងជាមិនអាចឲ្យ AC Milan ហ៊ានចំណាយនោះទេ ប៉ុន្តែបើសម្រាប់ Arsenal ប្រហែលជាអាចទៅរួច។
គួរដឹងផងដែរថា ខ្សែប្រយុទ្ធវ័យ 28 ឆ្នាំរូបនេះទើបតែបានចុះកុងត្រាថ្មីជាមួយ Aston Villa ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ 2028 ជាហេតុធ្វើឲ្យតម្លៃខ្លួនរបស់គាត់កាន់តែថ្លៃ។ ជាមួយនឹងការស៊ុតបញ្ចូលទីបាន 19 គ្រាប់ Ollie Watkins បានជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងបញ្ជីកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League រដូវកាលនេះ ដោយតិចជាងតែកីឡាករ 2 នាក់ប៉ុណ្ណោះគឺ Erling Haaland (21 គ្រាប់) និង Cole Palmer (20 គ្រាប់)។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត