Connect with us

បាល់ទាត់អន្តរជាតិ

AC Milna នឹង​លក់​ខ្សែការពារ​ស្លាប Theo Hernandez ប្រសិន​បើ​មាន​គេ​ហ៊ាន​ឲ្យ​ខ្ទង់ 100 លានអឺរ៉ូ

Published

on

AC Milan ចង់​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយខ្សែ​ការពារ​ឆ្វេង Theo Hernandez ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ជម្រើស​នៃ​ការ​ចាកចេញរបស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ពី San Siro នៅ​តែ​អាច​កើត​ឡើង។ ជាមួយ​នឹង​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​របស់​គាត់​បច្ចុប្បន្ន តម្លៃ​ខ្លួន​របស់ Hernandez នៅ​តែ​ស្ថិត​ក្នុង​ចំណុច​កំពូល​នៅ​លើ​ទីផ្សារ។

ក្លឹប​អ៊ីតាលី AC Milan ចង់​បន្ត​កុងត្រា​របស់​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ ចំ​ពេល​ដែល​គាត់​មាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប Bayern Munich ដែល​ចង់​ចុះ​ហត្ថលេខា​លើ​រូបគេ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ។ Hernandez នៅ​សល់​កុងត្រា 2 ឆ្នាំ​ទៀត ប៉ុន្តែ​ក្លឹប​ចង់​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​ដើម្បី​ចង​ជើង​គាត់ រឺ​អាច​លក់​គាត់ចេញ​ក្នុង​តម្លៃ​ខ្ពស់។

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា AC Milan កំពុង​ចាប់​ផ្តើម​ការ​ចរចា​ដើម្បី​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង Theo Hernandez ដែល​ការ​ពិភាក្សា​នោះ​អាច​នឹង​សម្រេច​ចុង​ក្រោយ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ ទោះ​បី​ជា AC Milan មិន​ចង់​លក់​គាត់​ក៏​ដោយ តែ​បើ​មាន​សំណើរ​ជា​ទឹកប្រាក់​ប្រហែល​ចំនួន 100 លានអឺរ៉ូ នោះ​ពួក​គេ​នឹង​សុខ​ចិត្ត​ឲ្យ​គាត់​ចាកចេញ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២