Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ត្រៀម​ចរចា​ផ្ទេរ​ខ្សែបម្រើ Dani Ceballos របស់​ក្លឹប Real Madrid

Published

on

ខ្សែបម្រើ Dani Ceballos របស់​ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ក្លាយ​ជា​គោលដៅ​ផ្ទេរ​ដ៏​សំខាន់​មួយ​សម្រាប់​ក្លឹប Newcastle United។ ក្នុង​ចំណោម​កីឡាករ​ដែល​លេង​នៅ​តំបន់​បម្រើ Dani Ceballos មិន​មែន​ជា​បេក្ខភាព រឺ​ជា​ជម្រើស​សំខាន់​របស់​ក្រុម​ឡើយ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នៅ​មាន​កុងត្រា​ជាមួយ Real Madrid ដល់​ឆ្នាំ 2027។ ចាប់​តាំង​ពី​បាន​ផ្ទេរ​ពី​ក្លឹប Real Betis ក្នុង​ឆ្នាំ 2017 មក​ទល់​នឹង​ពេល​នេះ Dani Ceballos លេង​បាន​ប្រកួត​សរុប​សម្រាប់​ក្លឹប Real Madrid ចំនួន 141 ប្រកួត។

យ៉ាង​ណា​មិញ គាត់​ធ្លាប់​បាន​ខ្ចី​ជើង 2 រដូវកាល​នៅ Arsenal (ពី​ឆ្នាំ 2019 ដល់ 2021)។ យោង​តាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា ក្លឹប Newcastle កំពុង​ចាប់​អារម្មណ៍ និង​ត្រៀម​ចរចា​ផ្ទេរ Ceballos នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ។ Newcastle រដូវកាល​នេះ​កំពុង​មាន​ផលវិបាក​នៅ​តំបន់​បម្រើ​ជា​ខ្លាំង ដោយ​សារ Sandro Tonali មាន​បញ្ហា​នៃ​ការ​បំពាន​ច្បាប់​ល្បែង​ស៊ីសង ហើយ​ត្រូវ​ព្យួរ​មិន​ឲ្យ​ប្រកប​អាជីព​បាល់ទាត់។ ទន្ទឹម​នឹង​នេះ Joelinton ក៏​បាន​ខាកខាន​ការ​ប្រកួត​ពាក់​កណ្តាល​រដូវកាល​ដោយ​សារ​របួស​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២