បាល់ទាត់អន្តរជាតិ
អតីតវីរបុសរបស់ Liverpool ថា មានតែក្រុមមួយនេះទេ ដែលអាចប្រជែងពាន PL ជាមួយ Man City បាន

វីរបុរសក្លឹបហង្សក្រហម Liverpool លោក Graeme Souness បានជ្រើសរើសក្រុមរបស់លោក Jurgen Klopp ថាជាក្រុមតែមួយគត់ ដែលមានលទ្ធភាពដើម្បីប្រជែងជាមួយ Manchester City សម្រាប់ការឈ្នះពានរបស់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះបាន។
គួររំលឹកផងដែរថា Manchester City បានឈ្នះពាន Premier League កាលពីរដូវកាលមុន ដោយវ៉ាដាច់ពិន្ទុរបស់ Arsenal, Manchester United, Newcastle និង Liverpool។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Graeme Souness ជឿជាក់ថា Liverpool ដែលជាអតីតក្លឹបរបស់គាត់ នឹងអាចបញ្ចប់រដូវកាលនៅ Premier League ជាមួយនឹងចំណាត់ថ្នាក់លេខ 1 រឺ 2 នៅរដូវកាលនេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Mail Online លោក Graeme Souness បានលើកឡើងថា៖ “ខ្ញុំនឹងធ្វើការនិយាយដោយច្បាស់ការណ៍មួយអំពីការប្រណាំងប្រជែងពាន Premier League… ហង្សក្រហម Liverpool នឹងបញ្ចប់ចំណាត់ថ្នាក់លេខ 1 រឺលេខ 2 នៅរដូវកាលនេះ។ ខ្ញុំបានឃើញពីភាពខ្លាំងរបស់ Liverpool។ Alexis Mac Allister និង Dominik Szoboszlai ហាក់ដូចជាបានយល់ពីអ្វីដែលក្លឹបរបស់ខ្លួនចង់បាន។… Liverpool គឺជាក្រុមដែលមានការគំរាមកំហែងខ្លាំងបំផុតសម្រាប់លោក Pep Guardiola ដោយមិនអាចឲ្យពួកគេឈ្នះពាន 4 រដូវកាលជាប់ៗគ្នាបាន”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)