បាល់ទាត់អន្តរជាតិ
Kvaratskhelia ថា នៅតំណែងជាខ្សែប្រយុទ្ធស្លាប គ្មាននរណាម្នាក់ល្អជាងកីឡាកររូបនេះទេ!!!
តារាឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Khvicha Kvaratskhelia បានលើកយកឈ្មោះរបស់ Vinicius Junior ថា គេជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ Kvaratskhelia បាននិយាយបែបនេះនៅមុនពេលនៃការប្រកួតរបស់ Napoli ទល់នឹង Real Madrid ក្នុងក្របខណ្ឌ UEFA Champions League កាលពីម្សិលមិញ។
កីឡាករសញ្ជាតិហ្សកហ្ស៊ីរូបនេះ បាននិយាយសរសើរមិនដាច់ពីមាត់មកលើ តារាឆ្នើមសញ្ជាតិប្រេស៊ីល Vinicius Jr ដោយអះអាងថា គាត់មានទេពកោសល្យដ៏អស្ចារ្យ ហើយជាក់ស្ដែង គ្មាននរណាម្នាក់អាចលេងតំណែងជាខ្សែប្រយុទ្ធស្លាបល្អជាងគេឡើយ។
Kvaratskhelia បាននិយាយ (តាមរយៈ MadridXtra) ថា៖ “Vinicius Jr? គាត់គឺល្អណាស់! ទេពកោសល្យដ៏មហិមា, គាត់គឺល្អបំផុតក្នុងតំណែងដែលជាជំនាញរបស់គាត់។ វានឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យមួយ ក្នុងការលេងតទល់ជាមួយគាត់ និងជាមួយក្រុមខ្លាំង Real Madrid”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS