បាល់ទាត់អន្តរជាតិ
PSG ត្រៀមចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Kvaratskhelia
ក្លឹបយក្សបារាំង PSG នឹងបាត់បង់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅរដូវក្ដៅនេះ ហើយបច្ចុប្បន្នពួកគេកំពុងព្យាយាមស្វែងរកបេក្ខភាពកីឡាករចំណូលថ្មី ដើម្បីជំនួសកន្លែងរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះ។ កន្លងមកមានបេក្ខភាពខ្សែប្រយុទ្ធជាច្រើនដែល PSG ចង់បានដូចជា Victor Osimhen និង Marcus Rashford ជាដើម។
ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះគេបានដឹងថា កីឡាករសញ្ជាតិហ្សកហ្ស៊ី Khvicha Kvaratskhelia កំពុងស្ថិតក្នុងរ៉ាដាដ៏ច្បាស់លាស់មួយរបស់ PSG។ ក្លឹបយក្សនៅ Ligue 1 មួយនេះបានចាត់ទុក Kvaratskhelia ជាអ្នកជំនួសតំណែងដ៏សាកសមឥតខ្ចោះរបស់ Mbappe។
PSG កំពុងតាមដានពីស្ថានភាពរបស់ Khvicha Kvaratskhelia នៅ Napoli។ យោងតាមព័ត៌មានចុងក្រោយមួយបានឲ្យដឹងថា PSG មានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការនាំមក Kvaratskhelia មកកាន់ក្លឹបរបស់ខ្លួននារដូវក្ដៅនេះ។
កន្លងមកមានរបាយការណ៍ជាច្រើនបានអះអាងថា ក្លឹបអេស្ប៉ាញ FC Barcelona ក៏កំពុងពិចារណាលើការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Napoli គឺកីឡាករ Khvicha Kvaratskhelia ដែរ ដែលការចុះហត្ថលេខានោះគឺដើម្បីបង្កើនទម្រង់ប្រយុទ្ធរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ