Connect with us

បាល់ទាត់អន្តរជាតិ

Newcastle United នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត UCL ជា​លើក​ដំបូង បន្ទាប់​ពី​ខកខាន​អស់​រយៈ​ពេល 20 ឆ្នាំ

Published

on

ក្លឹប​នៅ​លីគ​កំពូល​របស់​អង់គ្លេស Newcastle United នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ UCL ទល់​នឹង PSG ​នៅម៉ោង 2 រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា)។ យ៉ាង​ណា​មិញ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត UEFA Champions League លើក​នេះ គឺ​ជា​លើក​ដំបូង​របស់​ពួក​គេ ដែល​បាន​ខកខាន​អស់​រយៈ​ពេល 20 ឆ្នាំ​មក​ហើយ។

ការ​ប្រកួត UEFA Champions League លើក​ចុង​ក្រោយ​នៅ St. James’ Park គឺ​តាំង​ពី 20 ឆ្នាំ​មុន ហើយ​ពេល​នោះ​ពួក​គេ​បាន​ចាញ់ 2-0 ជាមួយ Barcelona។ ដោយ​ឡែក​សម្រាប់​ក្លឹប​ទាំង​ពីរ​រវាង Newcastle United និង PSG មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ។

PSG កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល F ដែល​មាន 3 ពិន្ទុ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​ឈ្នះ Borussia Dortmund ខណៈ​ដែល Newcastle United មាន​ត្រឹម​មួយ​ពិន្ទុ​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ដំបូង ជាមួយ​នឹង​លទ្ធផល​ស្មើ 0-0 ក្នុង​ជំនួប​ប៉ះ AC Milan។

ការ​ទស្សន៍​ទាយ​ដោយ​កុំព្យូទ័រ​​ទំនើប (Opta) បាន​ផ្ដល់​ជ័យ​ជំនះ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ Newcastle United។ ការ​ទស្សន៍ទាយ​បាន​បង្ហាញ​ថា Newcastle United មាន​ស្ថិតិ​ឈ្នះ 39.3% ស្រប​ពេល​ដែល Paris Saint-Germain មាន​ស្ថិតិ​ឈ្នះ​ទាប​ជាង ត្រឹមតែ 36.1% ប៉ុណ្ណោះ។

ប្រភព: Theanalyst

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២