Connect with us

បាល់ទាត់អន្តរជាតិ

ហ្សកហ្ស៊ី លុត ថៃ 8-0 មិន​ឲ្យ​តដៃ ក្នុង​ជំនួប​មិត្តភាព​មួយ​កាល​ពី​ម្សិលមិញ

Published

on

បន្ទាប់​ពី​ចាញ់​បី​លើក​ជាប់ៗ​គ្នា ក្រុម​ជម្រើសជាតិ​ហ្សកហ្ស៊ី​បាន​ត្រឡប់​ទៅ​កាន់​ជ័យ​ជម្នះ​វិញ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ​នេះ ដោយ​ពួក​គេ​បាន​លុត​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​ឲ្យ​តទៅ​បាន​សូម្បី​តែ​មួយ​គ្រាប់។ ហ្សកហ្ស៊ី បាន​យក​ឈ្នះ​ក្រុម​ថៃ ដែល​នៅ​តំបន់​អាស៊ាន 8 ទល់​នឹង 0។

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ជួប​ហ្សកហ្ស៊ី ក្រុម​ភ្ញៀវ​ថៃ មិន​ធ្លាប់​ចាញ់​សោះ​ក្នុង​ពីរ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន ដែល​សុទ្ធតែ​ជា​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ មុន​ការ​ប្រកួត​ជម្រុះ World Cup។ ទោះ​ជា​យ៉ាង​ណា​ថៃ​បាន​ចាញ់​យ៉ាង​ធ្ងន់ករ ហើយ​យើង​អាច​មើល​ឃើញ​ថា កម្រិត​បាល់ទាត់​នៅ​តំបន់​អាស៊ី​យើង​មិន​ទាន់​ដល់​កម្រិត​នៅ​តំបន់​អឺរ៉ុប​ឡើយ។

គ្រាប់​បាល់​ទាំង 8 គ្រាប់​របស់ ហ្សកហ្ស៊ី គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ពី Zuriko Davitashvili (2 គ្រាប់), Luka Lochoshvili (1 គ្រាប់), Georges Mikautadze (4 គ្រាប់) និង Khvicha Kvaratskhelia (1 គ្រាប់)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២