បាល់ទាត់អន្តរជាតិ
Liverpool ចាប់អារម្មណ៍ខ្លាំងលើ Pedro Neto!!!
តាមសេចក្តីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Wolverhampton Wanderers គឺកីឡាករ Pedro Neto ដែលការផ្ទេរនោះនឹងកើតឡើងនៅដើមឆ្នាំក្រោយ។
កាលពីកំឡុងពេលនៃរដូវក្តៅកន្លងទៅថ្មីៗនេះ លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ហង្សក្រហម បានព្យាយាមកែប្រែនូវតំបន់បម្រើរបស់ខ្លួន ស្របពេលដែលខ្សែបម្រើចាស់វស្សាជាច្រើនបានចាកចេញពី Anfield។ ហង្សក្រហមនៅតែមើលទៅហាក់មានភាពខ្វះខាតនៅតំបន់ប្រយុទ្ធ ហើយក្នុងចំណោមកីឡាករចំណូលថ្មីរបស់ពួកគេមានតែ Dominik Szoboszlai ម្នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពលេងនៅតំបន់បម្រើប្រយុទ្ធ រឺប្រយុទ្ធស្លាបបាន។
ផ្សេងពីនេះដែរ Mohamed Salah នៅតែអាចមានភាគរយខ្ពស់ក្នុងការចាកចេញទៅ Saudi Pro League នាពេលវេលានៃឱកាសណាមួយ។ យោងតាមរបាយការណ៍ពី FootballTransfers បានឲ្យដឹងថា Liverpool កំពុងធ្វើការពិចារណារកវិធីដើម្បីធ្វើឲ្យ Wolves លក់ខ្សែប្រយុទ្ធស្លាប Pedro Neto ទៅឲ្យពួកគេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar