Connect with us

បាល់ទាត់អន្តរជាតិ

Kvaratskhelia ថា នៅ​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប គ្មាន​នរណា​ម្នាក់​ល្អ​ជាង​កីឡាករ​រូប​នេះ​ទេ!!!

Published

on

តារា​ឆ្នើម​របស់​ក្លឹប Napoli គឺ​កីឡាករ Khvicha Kvaratskhelia បាន​លើក​យក​ឈ្មោះ​របស់ Vinicius Junior ថា គេ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ Kvaratskhelia បាន​និយាយ​បែប​នេះ​នៅ​មុន​ពេល​នៃ​ការ​ប្រកួត​របស់ Napoli ទល់​នឹង Real Madrid ក្នុង​ក្របខណ្ឌ UEFA Champions League កាល​ពី​ម្សិលមិញ។

កីឡាករ​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ បាន​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​មក​លើ តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល Vinicius Jr ដោយ​អះអាង​ថា គាត់​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ ហើយ​ជាក់​ស្ដែង គ្មាន​នរណា​ម្នាក់​អាច​លេង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​​ល្អ​ជាង​គេ​ឡើយ។

Kvaratskhelia បាន​និយាយ (តាមរយៈ MadridXtra) ថា៖ “Vinicius Jr? គាត់​គឺ​ល្អ​ណាស់! ទេពកោសល្យ​ដ៏​មហិមា, គាត់​គឺ​ល្អ​បំផុត​ក្នុង​តំណែង​ដែល​ជា​ជំនាញ​របស់​គាត់។ វា​នឹង​ក្លាយ​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​លេង​តទល់​ជាមួយ​គាត់ និង​ជាមួយ​ក្រុម​ខ្លាំង Real Madrid”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២