បាល់ទាត់អន្តរជាតិ
Barcelona ពិចារណាលើការចុះហត្ថលេខាផ្ទេរ Kvaratskhelia
ក្លឹបយក្សរបស់អេស្ប៉ាញ FC Barcelona កំពុងពិចារណាលើការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធស្លាបសញ្ជាតិហ្សកហ្ស៊ីដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Napoli គឺកីឡាករ Khvicha Kvaratskhelia ដែលការចុះហត្ថលេខានោះគឺដើម្បីបង្កើនទម្រង់ប្រយុទ្ធរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន។
Kvaratskhelia បានបង្ហាញខ្លួនសរុប 28 ប្រកួត នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assists 4 ដង។ កុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយ Napoli មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027 ខណៈដែលតម្លៃខ្លួននៃការប៉ាន់ស្មាន មានតម្លៃប្រហែលជា 80 លានអឺរ៉ូ។
យោងតាមរបាយការណ៍ពី Mundo Deportivo បានអះអាងដែរថា Barcelona កំពុងពិចារណាចង់បាន Gabriel Martinelli របស់ Arsenal និង Kaoru Mitoma របស់ Brighton ថែមទៀត។ កីឡាករទាំងនេះ សុទ្ធតែស្ថិតនៅក្នុងបញ្ជីឈ្មោះនៃការចង់បានរបស់ក្លឹបកាតាឡាន់នារដូវក្តៅនេះ។
ប្រភព: Telecomasia