បាល់ទាត់អន្តរជាតិ
Sandro Tonali ជាប់បម្រាមមិនឲ្យលេងបាល់ទាត់រយៈពេល 10 ខែ
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ខ្សែបម្រើកណ្តាលរបស់ក្លឹប Newcastle United គឺកីឡាករ Sandro Tonali នឹងត្រូវទទួលបម្រាមរយៈពេល 10 ខែ មិនឲ្យមានសកម្មភាពជាមួយបាល់ទាត់ ដែលនេះជាបម្រាមចេញដោយអាជ្ញាធរអ៊ីតាលី ពាក់ព័ន្ធនឹងករណីដែលគាត់ប្រព្រឹត្តិបទល្មើសល្បែងភ្នាល់ដោយខុសច្បាប់។
មេធាវីរបស់ Sandro Tonali បានធ្វើការចរចាជាមួយព្រះរាជអាជ្ញា និងសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ថា បានលេងល្បែងភ្នាល់ខុសច្បាប់នៅអតីតក្លឹបចាស់របស់គាត់ AC Milan។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គាត់អាចបន្ធូរបន្ថយទោសមកនៅសល់ត្រឹមការពិន័យ 10 ខែ ខណៈដែលដំបូងឡើងគាត់ប្រឈមនឹងការដាក់ទោសរហូតដល់ 3 ឆ្នាំឯណោះ។
ការអនុវត្តន៍ច្បាប់មកលើ Sandro Tonali ត្រូវបានគេដឹងថា នឹងធ្វើការរាប់ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។ ប្រសិនបើការហាមប្រាមរយៈពេល 10 ខែចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ Sandro Tonali នឹងខកខានការប្រកួតទាំងអស់ដែលនៅសល់ ក្នុងរដូវកាល 2023/2024 នេះ សម្រាប់ក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល