Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែបម្រើ​ឆ្នើម Sandro Tonali កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​ខុស​ច្បាប់

Published

on

កាល​ពី​ម្សិលមិញ​នេះ ក្លឹប Newcastle United បាន​ប្រកាស​បញ្ជាក់​ថា ខ្សែបម្រើ Sandro Tonali របស់​ខ្លួន កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ព្រះរាជ​អាជ្ញាអ៊ីតាលី ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​នៃ​ការ​លេង​ល្បែង​ភ្នាល់​ដោយ​ខុស​ច្បាប់។ យ៉ាង​ណា​មិញ កាល​ពី​សប្ដាហ៍​មុន Sandro Tonali និង Nicolo Zaniolo គឺ​ជា​កីឡាករ​ពីរ​នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ស៊ើបអង្កេត ហើយ​ក្រោយ​មក ពួក​គេ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ មុន​ការ​ប្រកួត​ជម្រុះ Euro 2024។

មួយ​រយៈ​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា កីឡាករ​របស់​អ៊ីតាលី តែងតែ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នៃ​លេង​ល្បែង​ភ្នាល់​ខុស​ច្បាប់។ កីឡាករ​ដំបូង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ល្បែង​ភ្នាល់​ខុស​ច្បាប់ គឺ​ខ្សែបម្រើ Nicolo Fagioli របស់​ក្លឹប Juventus។ Nicolo Fagioli ក៏​ត្រូវ​បាន​ជាប់​បម្រាម​រយៈពេល 7 ខែ​ពី​បាល់ទាត់ ហើយ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ចំនួន 12,500 អឺរ៉ូ (10,848 ផោន)។

យ៉ាង​ណា​មិញ​សម្រាប់ Sandro Tonali បន្ទាប់​ពី​ត្រូវ​បាន​សាកសួរ​ដោយ​ប៉ូលីស​កាល​ពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន គាត់​បាន​ត្រឡប់​មក Newcastle មួយ​រយៈពេល​ខ្លី ហើយ​បាន​ហ្វឹកហាត់​នៅ​ក្លឹប​របស់​ខ្លួន មុន​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​អ៊ីតាលី​វិញ ដើម្បី​ចូលរួម​សវនាការ​នៅ​ការិយាល័យ​ព្រះរាជ​អាជ្ញា​ក្នុង​ទី​ក្រុង Turin។

Sandro Tonali ត្រូវ​បាន​គេ​ដឹង​ថា ​បាន​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តិ​ក្នុង​អំឡុង​ពេល​គាត់​លេង​នៅ​អតីត​ក្លឹប​ចាស់ AC Milan។ ដូច្នេះ​ហើយ​ខ្សែបម្រើ​រូប​នេះ កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ដាក់​បម្រាម​មិន​ឲ្យ​លេង​បាល់​រហូត​ដល់ 3 ឆ្នាំ។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២