Connect with us

បាល់ទាត់អន្តរជាតិ

Musiala កំពុង​ពិចារណា​ចូលរួម​ជាមួយ​ក្លឹប​ធំ​មួយ​រវាង Man City រឺ Real Madrid

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ Jamal Musiala របស់​ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថាបាន​ត្រៀម​ខ្លួន ដើម្បី​ពិចារណា​លើ​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប 2 ដែល​មាន Manchester City រឺ Real Madrid នា​ពេល​វេលា​ណា​មួយ​ដែល​គាត់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

កីឡាករ​ដែល​ជា​អតីត​យុវជន​របស់​ក្លឹប​តោខៀវ Chelsea រូបនេះ គឺ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់ និង​ក្នុង​ជំនាន់​របស់​គាត់។ Jamal Musiala ត្រូវ​បាន Bayern Munich ប្រូ​ម៉ូត​ឡើង​មក​លេង​ជាមួយ​ឈុត​ធំ​របស់​ក្រុម​ជា​លើក​ដំបូង​នៅ​ឆ្នាំ 2020 ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​គាត់​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់ និង​លេច​ធ្លោរ​របស់​ក្លឹប។

ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ រក​បាន​គ្រាប់បាល់​សរុប​ចំនួន 33 គ្រាប់ និង 26 Assists ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 135 ប្រកួត​សម្រាប់ Bayern Munich ហើយ​គាត់​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ Bundesliga ចំនួន 4 ដង​ផង​ដែរ ក្នុង​អំឡុង​ពេល​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កុង​ត្រា​របស់ Jamal Musiala មាន​សុពលភាព​ដល់​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026 ហើយ​ខ្សែប្រយុទ្ធ​វ័យ 20 ឆ្នាំ​រូប​នេះ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​នៅ Bayern Munich បន្ត​ទៀត​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​សារព័ត៌មាន​លោក Florian Plettenberg បាន​អះអាង​ថា ក្លឹប Real Madrid និង Man City នឹង​ត្រូវ​រៀបចំ​សំណើរ​ដើម្បី​ដេញ​ថ្លៃ​យក Musiala ហើយ​លក្ខខណ្ឌ​នៃ​សំណើរ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ចំនួន​ទឹកប្រាក់​ច្រើន​ជាង​អ្វី​ដែល Bayern Munich បាន​ផ្ដល់​ឲ្យ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ទៅ​ទៀត។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២