Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ខិត​ជិត​ដល់​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែបម្រើ​ឆ្នើម Sandro Tonali

Published

on

ក្លឹប Newcastle United កំពុង​តែ​ខិត​ជិត​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Sandro Tonali ពី AC Milan ហើយ (នេះ​បើ​យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano បាន​ចុះ​ផ្សាយ)។ បន្ទាប់​ពី​មាន​រដូវ​កាល​ដ៏​ល្អ​កាល​ពី​ឆ្នាំ​មុន Newcastle មាន​កៅអីលេង UEFA Champions League រដូវ​កាល​ក្រោយ ហើយ​ពួក​គេ​កំពុង​ព្យាយាម​ចំណាយ​ប្រាក់​លើ​កីឡាករ​ចំណូល​ថ្មីៗ​ដែល​មាន​ទេពកោលស្យ សម្រាប់​ការ​ប្រកួត​ប្រជែង​ដែល​នឹង​មក​ដល់​នាពេល​ខាង​មុខ។

ពួក​គេ​បាន​កំណត់​គោលដៅ​យ៉ាង​ច្បាស់លាស់​លើ​ខ្សែបម្រើ​ឆ្នើម Sandro Tonali ហើយ Newcastle ក៏​បាន​និយាយ​ជា​មួយ​ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ​រួច​ហើយ​ដែរ អំពី​ការ​ផ្ទេរ​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។ Newcastle បាន​ដាក់​ដេញ​ថ្លៃ​ដំបូង​ចំនួន 50 លានអឺរ៉ូ ប៉ុន្តែ​ត្រូវ​បាន AC Milan បដិសេធ ដោយ​ពួក​គេ​ចង់​បាន​តម្លៃ​ក្បែរ 70 លានអឺរ៉ូ។

យ៉ាង​ណា​ក៏ដោយ របាយការណ៍​ជា​ច្រើន​បានអះអាង​ថា Newcastle នឹង​សម្រេច​ចិត្ត​តម្លើង​ការ​ដេញ​ថ្លៃ ឲ្យ​សម​នឹង​អ្វី​ដែល AC Milan អាច​ទទួល​យក​បាន ខណៈ​ដែល Sandro Tonali គឺ​ជា​កីឡាករ​ដ៏​សំខាន់​ជា​មួយ​ក្លឹប​បច្ចុប្បន្ន និង​ខ្សែបម្រើ​ឆ្នើម​ម្នាក់​ដ៏​មាន​ទេពកោលស្យ​នៃ​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ផង​ដែរ។

ប្រភព: Insidesport IN

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២