Connect with us

បាល់ទាត់អន្តរជាតិ

Sandro Tonali ជាប់​បម្រាម​មិន​ឲ្យ​លេង​បាល់ទាត់​រយៈពេល 10 ខែ

Published

on

យោងតាម​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប Newcastle United គឺ​កីឡាករ Sandro Tonali នឹង​ត្រូវ​ទទួល​បម្រាម​រយៈ​ពេល 10 ខែ មិន​ឲ្យ​មាន​សកម្មភាព​ជាមួយ​បាល់ទាត់ ដែល​នេះ​ជា​បម្រាម​ចេញ​ដោយ​អាជ្ញាធរ​អ៊ីតាលី ពាក់​ព័ន្ធ​នឹង​ករណី​ដែល​គាត់​ប្រព្រឹត្តិ​បទល្មើស​ល្បែង​ភ្នាល់​ដោយ​ខុស​ច្បាប់។

មេធាវី​របស់ Sandro Tonali បាន​ធ្វើ​ការ​ចរចា​ជាមួយ​ព្រះរាជ​អាជ្ញា និង​សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេចោទ​ប្រកាន់​ថា បាន​លេង​ល្បែង​ភ្នាល់​ខុស​ច្បាប់​នៅ​អតីត​ក្លឹប​ចាស់​របស់​គាត់ AC Milan។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​អាច​បន្ធូរបន្ថយ​ទោស​មក​នៅ​សល់​ត្រឹម​ការ​ពិន័យ 10 ខែ ខណៈ​ដែល​ដំបូង​ឡើង​គាត់​ប្រឈម​នឹង​ការ​ដាក់​ទោស​រហូត​ដល់ 3 ឆ្នាំ​ឯណោះ។

ការ​អនុវត្តន៍​ច្បាប់​មក​លើ Sandro Tonali ត្រូវ​បាន​គេ​ដឹង​ថា នឹង​ធ្វើ​ការ​រាប់​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​តទៅ។ ប្រសិន​បើ​ការ​ហាម​ប្រាម​រយៈពេល 10 ខែ​ចាប់ផ្តើម​នៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ Sandro Tonali នឹង​ខកខាន​ការ​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់ ក្នុង​រដូវកាល 2023/2024 នេះ សម្រាប់​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២