បាល់ទាត់អន្តរជាតិ
កីឡាករ Barcelona ត្រូវបានហាមឃាត់មិនឲ្យងូតទឹកនៅកីឡដ្ឋាន ដោយសារគ្រោះរាំងស្ងួត
ប្រព័ន្ធស្ថាប័ន Generalitat នៃតំបន់កាតាឡាន់ បានកំណត់វិធានការមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួតរបស់ពួកគេ ដែលវិធានការនោះនឹងប៉ះពាល់ដល់ក្លឹប Barcelona និង Girona ដែលស្ថិតក្នុងតំបន់នោះជាមួយគ្នា។ កីឡាកររបស់ Barcelona ត្រូវបានហាមប្រាមមិនឲ្យងូតទឹកនៅកីឡដ្ឋានរបស់ខ្លួនឡើយ ដើម្បីការពារ និងគ្រប់គ្រងលើបញ្ហាគ្រោះរាំងស្ងួតដែលកំពុងកើតឡើង។
ក្លឹបកាតាឡាន់ Barcelona បច្ចុប្បន្នកំពុងយកកីឡដ្ឋាន Estadi Olimpic Lluis Companys ធ្វើជាកីឡដ្ឋានរបស់ខ្លួនបណ្ដោះអាសន្ន ខណៈដែលកីឡដ្ឋាន Nou Camp កំពុងធ្វើការជួសជុល និងកែលំអរ។ ទោះជាយ៉ាងណាក៏ដោយ កីឡាកររបស់ Barcelona នឹងមិនអាចប្រើប្រាស់ទឹកនៅកីឡដ្ឋានបណ្តោះអាសន្នរបស់ពួកគេបានទេ ដោយសារគ្រោះរាំងស្ងួតរយៈពេលវែងក្នុងតំបន់ដែលកំពុងជួបប្រទះ។
លោក David Mascort រដ្ឋមន្ត្រីក្រសួងឧត្តុនិយមបានបញ្ជាក់ថា អ្វីដែល Barcelona ត្រូវធ្វើគឺការប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ មិនថានៅកីឡាដ្ឋានបណ្ដោះអាសន្ន Montjuic រឺនៅ កន្លែងហ្វឹកហាត់ទេ។ យោងតាមរបាយការណ៍ពី Reuters បានឲ្យដឹងថា ទឹកភ្លៀងនៅក្នុងប្រទេសអេស្ប៉ាញមានប្រហែល 17 ភាគរយប៉ុណ្ណោះ ហើយតម្លៃរបស់ទឹកក៏បានកើតឡើងតាំងពីដើមឆ្នាំនេះមកផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ