បាល់ទាត់អន្តរជាតិ
Brighton ប្រកាសពីការចុះហត្ថលេខាលើកីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីន Valentin Barco
ក្លឹបរបស់អង់គ្លេស Brighton កាលពីម្សិលមិញនេះ បានប្រកាសពីការចុះហត្ថលេខាលើយុវជនអាហ្សង់ទីន Valentin Barco របស់ក្លឹប Boca Juniors។ កីឡាករវ័យ 19 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកុងត្រារយៈពេល 4 ឆ្នាំកន្លះ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028។
យ៉ាងណាមិញ ខ្សែការពាររូបនេះ នឹងក្លាយជាកីឡាករចំណូលថ្មីដំបូងគេបង្អស់របស់លោក Roberto De Zerbi សម្រាប់ការផ្ទេរ នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាដើមឆ្នាំនេះ។ ដោយឡែក Brighton ត្រូវបានគេអះអាងថា បានចំណាយប្រាក់នៃការទិញផ្ដាច់កុងត្រា ក្នុងតម្លៃប្រមាណជា 10 លានដុល្លារ (7,9 លានផោន) សម្រាប់ការផ្ទេរ Valentin Barco។
លើសពីនេះទៀត កិច្ចព្រមព្រៀងរបស់កីឡាករឆ្នើមរូបនេះ Brighton បានប្រជែងឈ្នះក្លឹបកំពូលៗមួយចំនួនក្នុងក្របខណ្ឌ Premier League ដែលបានព្យាយាមចុះហត្ថលេខាលើ Valentin Barco ដូចគ្នា។ មុនពេលចាកចេញពីទឹកដីនៃប្រទេសកំណើត Valentin Barco បានថ្លៃអំណរគុណដល់ក្លឹបរបស់ខ្លួនផងដែរ តែគាត់ត្រូវតែបង្ខំចិត្តចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅតំបន់អឺរ៉ុប ដែលជាក្ដីស្រមៃដ៏ធំរបស់ខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal