Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid និង Man City កំពុង​ចាប់​ចិត្ត​ខ្លាំង​លើ​ខ្សែប្រយុទ្ធ​វ័យ​ក្មេង Florian Wirtz

Published

on

ក្លឹប​អធិរាជស Real Madrid និង​ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប Bayer Leverkusen គឺ​ខ្សែ​ប្រយុទ្ធ Florian Wirtz។ កីឡាករ​វ័យ 20 ឆ្នាំ​រូបនេះ បច្ចុប្បន្ន​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន ស្រប​ពេល​ដែល​ទម្រង់​លេង​របស់​គាត់​មាន​ភាព​លេច​ធ្លោរ​ខ្លាំង​នៅ​ទឹកដី​អាឡឺម៉ង់។

យ៉ាង​ណា​មិញ Florian Wirtz គឺ​ជា​ខ្សែប្រយុទ្ធ​កណ្ដាល​ដ៏​សំខាន់ និង​តែងតែ​បង្ហាញ​ខ្លួន​យ៉ាង​ទៀងទាត់ នៅ​ក្នុង​ក្រុម​របស់​លោក Xabi Alonso រដូវកាល​នេះ ដោយ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 17 ប្រកួត ក្នុង​ក្របខ័ណ្ឌ Bundesliga។

លើស​ពី​នេះ​ទៅ​ទៀត ក្លឹប​របស់​គាត់ Leverkusen កំពុង​តែ​កាន់​កាប់​តំណែង​កំពូល​តារាង និង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​អាឡឺម៉ង់ ដោយ​នាំមុខ​ក្រុម​លេខ 2 ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក Bayern Munich ហើយ Florian Wirtz គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​ភាព​ជោគជ័យ​នេះ។

យោងតាម​របាយការណ៍​ពី​កាសែត​កីឡា Bild បាន​ឲ្យ​ដឹង​ថា ក្លឹប Real Madrid និង Manchester City កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចរចា​ចុះ​ហត្ថលេខា​លើ Florian Wirtz នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​ដែល​ក្លឹប​ទាំង 2 នេះ​កំពុង​សម្លឹង​មើល​ការ​ពង្រឹង​បន្ថែម​របស់​ក្រុម ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ប្រជែង​ពាន​ក្នុង​ស្រុក និង​ក្នុង​ក្របខ័ណ្ឌ UEFA Champions League។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២