Connect with us

បាល់ទាត់អន្តរជាតិ

Brighton ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អាហ្សង់ទីន Valentin Barco

Published

on

ក្លឹប​របស់​អង់គ្លេស Brighton កាល​ពី​ម្សិលមិញ​នេះ បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​យុវជន​អាហ្សង់ទីន Valentin Barco របស់​ក្លឹប Boca Juniors។ កីឡាករ​វ័យ 19 ឆ្នាំ​រូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 4 ឆ្នាំ​កន្លះ ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028។

យ៉ាង​ណា​មិញ ខ្សែ​ការពារ​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​បង្អស់​​របស់​លោក Roberto De Zerbi សម្រាប់​ការ​ផ្ទេរ នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ដើម​ឆ្នាំ​នេះ។ ដោយ​ឡែក Brighton ត្រូវ​បាន​គេ​អះអាង​​ថា បាន​ចំណាយ​ប្រាក់​នៃ​ការ​ទិញ​ផ្ដាច់​កុងត្រា ក្នុង​តម្លៃ​ប្រមាណ​ជា 10 លាន​ដុល្លារ (7,9 លាន​ផោន) សម្រាប់​ការ​ផ្ទេរ Valentin Barco។

លើស​ពី​នេះ​ទៀត កិច្ច​ព្រម​ព្រៀង​របស់​កីឡាករ​ឆ្នើម​រូប​នេះ Brighton បាន​​​ប្រជែង​ឈ្នះ​​ក្លឹប​កំពូលៗ​មួយ​ចំនួន​ក្នុង​ក្របខណ្ឌ Premier League ដែល​បាន​ព្យាយាម​ចុះ​ហត្ថលេខា​លើ Valentin Barco ដូច​គ្នា។ មុន​ពេល​ចាកចេញ​ពី​ទឹកដី​នៃ​ប្រទេស​កំណើត Valentin Barco បាន​ថ្លៃ​អំណរ​គុណ​ដល់​ក្លឹប​របស់​ខ្លួន​ផង​ដែរ តែ​គាត់​ត្រូវ​តែ​បង្ខំ​ចិត្ត​ចាកចេញ ដើម្បី​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី​នៅ​តំបន់​អឺរ៉ុប ដែល​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​របស់​ខ្លួន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២