Connect with us

បាល់ទាត់អន្តរជាតិ

Brighton កំពុង​ស្វែងរក​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី ខណៈ​ដែល De Zerbi អាច​ទៅ​ដឹកនាំ​ក្លឹប​ផ្សេង​នៅ​ចុង​រដូវកាល​នេះ

Published

on

ក្លឹប Brighton ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទទួល​យក​ការ​​ចាកចេញ​របស់​គ្រូបង្វឹក​ខ្លួន​គឺ​លោក Roberto De Zerbi នៅ​រដូវក្តៅ​នេះ ស្រប​ពេល​ដែល​គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ កំពុង​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្លឹប​មួយ​ចំនួន​រួម​ទាំង Manchester United និង Liverpool។

យ៉ាង​ណា​មិញ គ្រូ​បង្វឹក​វ័យ 44 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រូបង្វឹក​វ័យ​ក្មេង​ដ៏​ល្អ​មួយ​រូប​នៅ​តំបន់​អឺរ៉ុប ចាប់​តាំង​ពី​ពេល​ដែល​គាត់​បាន​ចូល​មក​កាន់​តំណែង​ជំនួស​លោក Graham Potter កាល​ពី​ខែ​កញ្ញា ឆ្នាំ 2022។ De Zerbi បាន​ដឹក​នាំ Brighton ដោយ​ជោគជ័យ ដើម្បីទទួល​បាន​កៅអី Europa League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​របស់​ខ្លួន​កាល​ពី​រដូវកាល​មុន ដោយ​បញ្ចប់​ដោយ​ចំណាត់​ថ្នាក់​លេខ 6 ក្នុង​តារាង Premier League។

កាល​ពី​ចុង​ឆ្នាំ​មុន គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​សារ​ភាព​ថា គាត់​មាន​អារម្មណ៍​ល្អ​ជាមួយ Brighton ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​ក៏​មាន​បំណង​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ដើម្បី​ដឹកនាំ​ក្លឹប​រយៈពេល​យូរ​ទៀត​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា ក្លឹប Brighton កំពុង​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី ដោយ​ពួក​គេ​បាន​ត្រៀម​សម្រាប់​ការ​ចាកចេញ​ដែល​អាច​កើត​ឡើយរបស់ De Zerbi នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល Man United និង Liverpool មាន​បំណង​ចង់​បាន​គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​ជា​ខ្លាំង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២