Connect with us

បាល់ទាត់អន្តរជាតិ

Brighton ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Osman

Published

on

ក្លឹប​បាល់​ទាត់​នៅ​លីគ​កំពូល​របស់​អង់គ្លេស Brighton នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​បញ្ជាក់​ថា ក្លឹប​របស់​ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Ibrahim Osman ពី​ក្លឹប Nordsjaelland ដោយ​កីឡាករ​ឆ្នើម​រូប​នេះ​នឹង​ធ្វើ​ដំណើរ​មក​ទឹកដី​អង់គ្លេស​នា​ដើម​រដូវកាល​ក្រោយ។

កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​យល់​ព្រម​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​វែង​មួយ​ជាមួយ​ក្លឹប Brighton ដែល​កុងត្រា​នោះ​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2029 ។ កាល​ពី​ខែ​មករា​កន្លង​ទៅ Osman ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ក្លឹប​កំពូលៗ​ជា​ច្រើន រួម​ទាំង​ក្លឹប​ញញួរ​ធំ West Ham United ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ចុង​ក្រោយ​គាត់​បាន សម្រេច​ចិត្ត​ចូលរួម​ជាមួយ Brighton។ គួរ​ដឹង​ផង​ដែរ​ថា Osman កើត​នៅ​ក្នុង​ប្រទេស​ហ្គាណា ហើយ​បាន​ចាប់​ផ្តើម​អាជីព​បាល់ទាត់​របស់​គាត់​នៅ​ក្នុង​សាលា​បាល់ទាត់​នៃ​ប្រទេស​កំណើត​របស់​ខ្លួន។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គាត់​បាន​តស៊ូ​ពង្រឹង​សមត្ថភាព​រហូត​ក្លាយ​ជា​កីឡាករ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មាន​អនាគត​ដ៏​ភ្លឺស្វាង ក្នុង​ចំណោម​កីឡាករ​ដ៏​លេច​ធ្លោរ​ជា​ច្រើន​ទៀត​ដែល​កំពុង​ប្រកប​អាជីព​នៅ​តំបន់​អឺរ៉ុប។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២