បាល់ទាត់អន្តរជាតិ
Real Madrid បង្ហើបប្រាប់ទៅ Man United ពីតម្លៃលក់ខ្សែប្រយុទ្ធ Vinicius Jr
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា ពេលនេះក្លឹប Real Madrid បានបង្ហើបឲ្យដឹង ពីតម្លៃដែលពួកគេអាចនឹងលក់ខ្សែប្រយុទ្ធឆ្នើម Vinicius Junior ហើយ ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នឹងមានតម្លៃខ្ពស់រហូតដល់ 250 លានអឺរ៉ូឯណោះ។
ក្លឹបអធិរាជស Real Madrid នឹងមិនសម្រេចចិត្តលក់ Vinicius Jr នៅក្រោមតម្លៃ 250 លានអឺរ៉ូឡើយ ខណៈដែលអនាគតរបស់កីឡាករឆ្នើមរូបនេះ កំពុងមានភាពមិនច្បាស់លាស់ ស្របពេលដែលក្លឹបបិសាចក្រហមកំពុងចាប់អារម្មណ៍ខ្លាំងក្នុងការនាំយកគាត់មកភ្លក្សរសជាតិថ្មីនៅទឹកដីអង់គ្លេស។
ទន្ទឹមនឹងនេះដែរ គេបានដឹងថា Real Madrid នឹងអាចលក់ Vinicius Jr ប្រសិនបើពួកគេចុះហត្ថលេខាបានសម្រេចលើ Kylian Mbappe របស់ PSG។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាម ESPN (ប្រេស៊ីល) បានឲ្យដឹងថា ការដេញថ្លៃយ៉ាងហោចណាស់ 250 លានអឺរ៉ូ (215 លានផោន) ទើបអាចជាតម្លៃដែលឲ្យ Real Madrid ពិចារណាបាន ដោយសារតែកីឡាករវ័យ 23 ឆ្នាំរូបនេះ ពិតជាមានសារៈសំខាន់ខ្លាំងចំពោះក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ប្រភព: Sportsmole