បាល់ទាត់អន្តរជាតិ
Lyon ប្រកាសបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើ Nemanja Matic
ក្លឹបបាល់ទាត់បារាំង Olympique Lyon បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនជាផ្លូវការណ៍អំពីការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិស៊ែប៊ីគឺកីឡាករ Nemanja Matic ពីក្លឹប Rennes។ យ៉ាងណាមិញគេបានដឹងថា Lyon បានចំណាយប្រាក់នៃការចុះហត្ថលេខាលើកីឡាករវ័យ 35 ឆ្នាំរូបនេះចំនួន 2.6 លានអឺរ៉ូប៉ុណ្ណោះ។
Nemanja Matic ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមមួយរូបផងដែរក្នុងពិភពបាល់ទាត់ ខណៈដែល គាត់ធ្លាប់បានលេងឲ្យក្លឹបធំៗជាច្រើនដូចជា Benfica, Chelsea និង Manchester United ជាដើម ស្របពេលដែលគាត់ក៏ធ្លាប់បានឈ្នះពាន Premier League ដែលជាពានលីគកំពូលរបស់អង់គ្លេសចំនួន 3 ដងផងដែរ។
បន្ថែមពីនេះទៀត Nemanja Matic ក៏បានបង្ហាញខ្លួនចំនួន 48 ប្រកួត សម្រាប់ក្រុមជម្រើសជាតិស៊ែប៊ីរបស់គាត់ដែរ។ ពេលនេះ ជីវិតបាល់ទាត់របស់ Matic បានរសាត់អណ្ដែតដល់លីគកំពូលនៃប្រទេសបារាំង ហើយគាត់ទើបនឹងបានចុះកុងត្រាជាមួយក្លឹបថ្មី Olympique Lyon ដែលមានសុពលភាពរហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!