បាល់ទាត់អន្តរជាតិ
Erik ten Hag ត្រៀមដាក់ពិន័យ Marcus Rashford ក្រោយដឹងថា ខ្សែប្រយុទ្ធរូបនេះបានចូលក្លឹបមុនថ្ងៃហ្វឹកហាត់
កីឡាករ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខការដាក់ទណ្ឌកម្មពីលោក Erik ten Hag បន្ទាប់ពីគាត់ត្រូវគេបានប្រទះឃើញចូលទៅក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុង Belfast ហើយធ្វើឲ្យថ្ងៃបន្ទាប់ គាត់បានខកខានក្នុងការចូលរួមហ្វឹកហាត់ជាមួយក្រុម។
យោងតាមកាសែត The Sun បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford កំពុងស្ថិតក្នុងស្ថានភាពមិនស្រួល នៅមុនពេលនៃការប្រកួតជុំទី 4 របស់ក្លឹបបិសាចក្រហម Manchester United ក្នុងក្របខណ្ឌ FA Cup ដែលត្រូវប៉ះជាមួយ Newport County ថ្ងៃអាទិត្យនេះ។ Rashford អាចនឹងខកខានការប្រកួតនេះ ប្រសិនបើគាត់ត្រូវបានពិន័យពីគ្រូបង្វឹករបស់ខ្លួន។
គ្រូបង្វឹករបស់ក្លឹបលោក Erik ten Hag បានដឹងពីពិធីជប់លៀងរបស់ Rashford នៅ Belfast ហើយតាមរបាយការណ៍ច្បាស់ការណ៍មួយបញ្ជាក់ថា កីឡាករវ័យ 26 ឆ្នាំរូបនេះ អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើទោះបីជាគាត់បានសុំទោសអំពីរឿងនោះហើយក៏ដោយ។
ប្រភព: Sportsmole