បាល់ទាត់អន្តរជាតិ
Leny Yoro ត្រៀមចូលរួមជាមួយក្លឹប Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ!!!
ខ្សែការពារកណ្តាលរបស់ក្លឹប Lille គឺកីឡាករ Leny Yoro បានបង្ហាញពីបំណងក្នុងការផ្លាស់ទៅ Real Madrid រួចហើយ (នេះបើយោងតាមសេចក្ដីរាយការណ៍ដោយ MARCA)។ ប្រភពដដែលបានបន្តថា Leny Yoro បានជូនដំណឹងនៃការចាកចេញទៅថ្នាក់គ្រប់គ្រងរបស់ក្លឹបបច្ចុប្បន្នរបស់ខ្លួនរួចហើយអំពីរឿងនេះ។
ស្របពេលជាមួយគ្នានោះមានសេចក្តីរាយការណ៍មួយបានអះអាងថា ក្លឹបបានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់កីឡាករវ័យ 18 ឆ្នាំរូបនេះ ជាមួយនឹងតម្លៃរហូតដល់ 100 លានអឺរ៉ូ ប៉ុន្តែ Leny Yoro មានជំនឿចិត្តថា ក្លឹប Lille នឹងយល់ព្រមលក់គាត់ក្នុងតម្លៃទាបជាងនេះ ដូចករណីដែល Rennes លក់ Camavinga ទៅឲ្យ Real Madrid ដែរ។
គេបានដឹងថា ក្លឹបយក្សអេស្ប៉ាញ Real Madrid គ្រោងនឹងចំណាយប្រាក់ប្រហែល 30 ទៅ 40 លានអឺរ៉ូប៉ុណ្ណោះ សម្រាប់ខ្សែការពារសញ្ជាតិបារាំងរូបនេះ ស្របពេលដែលគេក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបតោខៀវ Chelsea ផងដែរ។ គួរដឹងផងដែរថា Leny Yoro គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Lille ហើយបានចំណាយពេលនៅទីនោះតាំងពីកុមារភាពមកដោយមិនធ្លាប់ចាកចេញទៅក្លឹបណាផ្សេងឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់