Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែការពារ​របស់ Lille កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប Real Madrid

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អធិរាជស Real Madrid កំពុង​ធ្វើ​ការ​លើ​លទ្ធភាព​​នៃ​ការ​ចុះ​ហត្ថលេខា​លើ ខ្សែការពារ​កណ្តាលវ័យក្មេង​របស់​ក្លឹប Lille គឺ​កីឡាករ Leny Yoro។ យោង​តាម​គេហទំព័រ Sport.es បាន​ឲ្យ​ដឹង​ថា Real Madrid បាន​មើល​ឃើញ​ថា កីឡាករ​សញ្ជាតិ​បារាំង​វ័យ 18 ឆ្នាំ​រូបនេះ​នឹង​ក្លាយ​ជា​ខ្សែការពារ​ដ៏​ល្អ​បំផុត​នា​ពេល​អនាគត។

លើស​ពី​នេះ​ទៀត Real Madrid ក៏​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​សំណើរ​ជា​ទឹកប្រាក់​ប្រហែល 30 លានអឺរ៉ូ ដើម្បី​ចុះ​ហត្ថលេខា​លើ Leny Yoro ផង​ដែរ។ កុងត្រា​បច្ចុប្បន្ន​របស់ Yoro ជា​មួយ​ក្លឹប​មាន​សុពល​ភាព​ដល់ខែ​មិថុនា ឆ្នាំ 2025 ហើយ​គាត់​មាន​ប្រាក់​ពលកម្ម​ប្រចាំ​ឆ្នាំ 360,000 អឺរ៉ូ។

យោងតាម Transfermarkt បាន​ឲ្យ​ដឹង​ពី​តម្លៃ​ខ្លួន​របស់​គាត់ ប្រហែលជា 25 លានអឺរ៉ូ​ប៉ុណ្ណោះ។ គួរ​ចាប់​អារម្មណ៍​ផង​ដែរ​ថា ខ្សែការពារ​ឆ្នើម​រូប​នេះ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប PSG ផង​ដែរ តែ​ក្លឹប Lille មាន​ទំនោរ​ក្នុង​ការ​លក់​កីឡាករ​របស់​ពួក​គេ​ទៅ​ឲ្យ Real Madrid ជាង​ក្លឹប​ក្នុង​ស្រុក​របស់​ខ្លួន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២