បាល់ទាត់អន្តរជាតិ
ក្រោយស៊ុតមួយគ្រាប់ចុងម៉ោង Amad Diallo បង្ហោះរូបរបស់ខ្លួនលើកអាវ ជាមួយរូបរបស់ Messi
ការប្រកួតក្នុងក្របខណ្ឌ FA Cup កាលពីម្សិលមិញនេះ ក្លឹបបិសាចក្រហម Manchester United បានយកឈ្នះទៅលើហង្សក្រហម Liverpool ដោយលទ្ធផល 4 ទល់នឹង 3។ យ៉ាងណាមិញ សម្រាប់គ្រាប់បាល់ជ័យជំនះ និងជាគ្រាប់បាល់ចុងក្រោយដ៏សំខាន់របស់បិសាចក្រហម គឺជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធស្លាប Amad Diallo។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានស៊ុតបញ្ចូលទីកាច់ដាច់ចង្កេះអ្នកចាំទី នៅចុងម៉ោងនាទីទី 120+1 បន្ទាប់ពីការបញ្ជូនបាល់ដាច់មាត់ពី Alejandro Garnacho។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពេលស៊ុតបញ្ចូលទី Amad Diallo បានរត់ទៅអបអរគ្រាប់បាល់ដោយលើកអាវបង្ហាញឈ្មោះរបស់ខ្លួន។
ការលើកអាវបង្ហាញឈ្មោះរបស់ខ្លួនដែលជាស្តាយអបអរគ្រាប់បាល់នេះគឺ Amad Diallo បានយកតាមកីឡាករឆ្នើម Lionel Messi ដែលធ្លាប់បានស៊ុតគ្រាប់ចុងម៉ោងបែបនេះទៅលើ Real Madrid កាលពីប៉ុន្មានឆ្នាំមុន។ ក្រោយចប់ការប្រកួត Amad Diallo បានបង្ហោះរូបរបស់ខ្លួនលើកអាវ និងរូបរបស់ Lionel Messi នៅលើអាខោន TikTok ដែលបញ្ជាក់យ៉ាងច្បាស់ថា គាត់គឺជាអ្នកគាំទ្រម្នាក់របស់កីឡាករឆ្នើមអាហ្សង់ទីន។ គួរដឹងផងដែរថា Amad Diallo ធ្លាប់បាននិយាយថា កីឡាករដែលជានិមិត្តរូបរបស់គាត់តាំងពីកុមារភាពមកគឺ Lionel Messi ព្រោះគាត់ចូលចិត្តការលេងរបស់ Messi។
ប្រភព: Hindustantimes
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី