បាល់ទាត់អន្តរជាតិ
Barcelona រកឃើញអ្នកដែលចាប់អារម្មណ៍ និងចង់ទិញយក Inigo Martinez
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងបញ្ចេញចោលនូវកីឡាករមួយចំនួនដែលពួកគេមិនសូវបានប្រើប្រាស់ រឺមិនបានរួមចំណែកសំខាន់សម្រាប់ក្រុម ដើម្បីសន្សំសំចៃប្រាក់មួយចំនួន ក្នុងការបង្កើនប្រសិទ្ធភាពហិរញ្ញវត្ថុរបស់ពួកគេ។
ក្នុងចំណោមកីឡាករមួយចំនួនដែល Barcelona គ្រោងនឹងបញ្ចេញនៅរដូវក្ដៅនេះ ក៏មានខ្សែការពារកណ្តាល Inigo Martinez ផងដែរ។ ខ្សែការពាររូបនេះនៅតែមានគុណភាពលេង ដែលអាចឲ្យគាត់ត្រូវបានក្លឹបកំពូលៗមួយចំនួននៅ La Liga ចង់បាន ខណៈដែលយោងទៅតាមរបាយការណ៍ Relevo បានឲ្យដឹងថា ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានចាប់អារម្មណ៍ពីក្លឹប Atletico Madrid។
គេបានដឹងបន្ថែមទៀតថា ក្រុមរបស់លោក Diego Simeone ចង់បាន Inigo Martinez ដើម្បីទៅពង្រឹងបន្ថែមនៅតំបន់ការពាររបស់ពួកគេ។ ជាងនេះទៅទៀត ខ្សែការពារកណ្តាលវ័យ 32 ក៏មានតម្លៃខ្លួននៅលើទីផ្សារដែលអាចឲ្យពួកគេទទួលយកបានផងដែរ។ គួររំលឹកផងដែរថា Inigo Martinez ទើបនឹងបានចូលរួមជាមួយ Barcelona កាលពីដើមរដូវកាលនេះប៉ុណ្ណោះ និងមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នដល់ឆ្នាំ 2025។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS