បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Barcelona ប្រកាសពីការចុះហត្ថលេខាផ្ទេរខ្សែការពារ Inigo Martinez
នៅប៉ុន្មានម៉ោងមុននេះ ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការណ៍ពីការនាំយកខ្សែការពារចំណូលថ្មី Inigo Martinez ដោយផ្ទេរពីក្លឹប Athletic Bilbao។ យ៉ាងណាមិញ Martinez បានចូលរួមជាមួយក្លឹបយក្សកាតាឡាន់ដោយមិនមានតម្លៃខ្លួនឡើយ បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយក្លឹបចាស់របស់ខ្លួន។

ទន្ទឹមនឹងនេះដែរ Inigo Martinez បានក្លាយជាកីឡាករទី 3 ដែល Barcelona នាំចូលនារដូវក្ដៅនេះ បន្ទាប់ពី Ilkay Gundogan និង Mikayil Faye។ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ជាខ្សែការពារកណ្តាលមួយរូបដែលមានបទពិសោធន៍នឹងការប្រកួតធំៗ ហើយក៏ជាទីពេញចិត្តរបស់លោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្លឹបផងដែរ។

កីឡាករវ័យ 32 ឆ្នាំរូបនេះបានចំណាយពេល 5 ឆ្នាំជាមួយ Athletic Bilbao និងជាកន្លែងដែលគាត់បានឈ្នះពាន Spanish Super Cup និងជើងឯករងពីរដងក្នុងក្របខណ្ឌ Copa del Rey។ Martinez គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Real Sociedad និងបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំដំបូងនៅឆ្នាំ 2018។

ប្រភព: Barcablaugranes
