បាល់ទាត់អន្តរជាតិ
(វីដេអូ) អតីតខ្សែបម្រើកណ្ដាលរបស់ក្លឹប Man City ចង់វ៉ៃអាជ្ញាកណ្ដាល ព្រោះរំខានការបញ្ជូនបាល់របស់ខ្លួន
រឿងរ៉ាវដែលបានកើតឡើងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្នុងអំឡុងពេលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Paranaense State Championship រវាង Atletico Paranaense និង Operario ដោយខ្សែបម្រើ Fernandinho បានបង្ហាញពីអាកប្បកិរិយាខឹង និងចង់វ៉ៃអាជ្ញាកណ្ដាល។
នៅក្នុងតង់ទីមួយ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Man City គឺកីឡាករ Fernandinho បានព្យាយាមបញ្ជូនបាល់យ៉ាងល្អទៅកាន់មិត្តរួមក្រុមរបស់គាត់ ប៉ុន្តែបាល់នោះបានខូច ដោយសារការរំខាន់ចង្វាក់បាល់ពីសំណាក់អាជ្ញាកណ្តាល ដែលជាចុងក្រោយបាល់ត្រូវដាក់ឲ្យលេងសារជាថ្មី។
ទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខ្សែបម្រើ Fernandinho បានរត់ទៅប្រឈមមុខនឹងអាជ្ញាកណ្ដាល និងបានក្ដាប់ដៃដាក់អាជ្ញាកណ្តាលហាក់ដូចជាខឹងខ្លាំង ស្ទើរតែទប់អារម្មណ៍មិនបាន ប៉ុន្តែយ៉ាងណាភ្លាមៗនោះ គាត់បានសម្រួលអារម្មណ៍ឲ្យល្អប្រសើរឡើងវិញ ដើម្បីបន្តការប្រកួតជាធម្មតា និងជៀសវាងអាចទទួលបានកាតពិន័យពីអាជ្ញាកណ្ដាល។
ទស្សនាវីដេអូនៃសកម្មភាពរបស់ Fernandinho ខាងក្រោមនេះ៖
Reação do Fernandinho com o árbitro. 😂 pic.twitter.com/Pq18xHdVtR
— Furacao.com (@furacaocom) March 27, 2024
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar