Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Xabi Alonso បន្ត​ស្នាក់​នៅ​ក្លឹប​បច្ចុប្បន្ន​រហូត​ដល់​រដូវកាល​ក្រោយ​បន្ថែម​ទៀត

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Bayer Leverkusen លោក Xabi Alonso បាន​បញ្ជាក់​ថា លោក​នឹង​នៅ​បន្ត​អាជីព​ក្នុង​ទឹកដី Bundesliga សម្រាប់​យុទ្ធនាការ​រដូវកាល​ថ្មី​ឆ្នាំ 2024-2025 បន្ត​ទៀត។ យ៉ាង​ណា​មិញ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​របស់ Liverpool និង Bayern Munich ដែល​ចង់​បាន​គ្រូ​បង្វឹក​រូប​នេះ​ទៅ​ដឹកនាំ​នឹង​ត្រូវ​បញ្ចប់។

ក្លឹប​ហង្សក្រហម Liverpool នឹង​ត្រូវ​ស្វែង​រក​អ្នក​ជំនួស​តំណែង​លោក Jurgen Klopp នៅចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល​ក្លឹប Bayern Munich ក៏​កំពុង​ស្វែងរក​អ្នក​ជំនួស​កៅអី​លោក Thomas Tuchel ដូចគ្នា។ ក្លឹប​ទាំង 2 នេះ​ត្រូវ​បាន​គេ​ដឹង​ជា​សាធារណៈ​ថា ពិត​ជា​ចង់​បាន​លោក Xabi Alonso ដែល​ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប​ទៅ​ដឹកនាំ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​របាយការណ៍​ជា​ច្រើន​បាន​និយាយ​ថា Xabi Alonso នឹង​មិន​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​នៅ​រដូវក្តៅ​នេះ​ទេ ហើយ​ថ្ងៃ​នេះ​ជាក់​ស្ដែង គ្រូ​បង្វឹក​វ័យ 42 ឆ្នាំរូប​នេះ ត្រូវ​បាន​ក្លឹប ​Bayer Leverkusen បញ្ជាក់​ជា​ផ្លូវការណ៍​ថា គាត់​នឹង​ដឹកនាំ​នៅ​រដូវកាល​ក្រោយ 2024-2025 បន្ត​ទៀត។ គួរ​ដឹង​ផង​ដែរ​ថា Xabi Alonso នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ 2026។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២