Connect with us

បាល់ទាត់អន្តរជាតិ

Barcelona រក​ឃើញ​អ្នក​ដែល​ចាប់​អារម្មណ៍ និង​ចង់​ទិញ​យក Inigo Martinez

Published

on

យោងតាម​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona គ្រោង​នឹង​បញ្ចេញ​ចោល​នូវ​កីឡាករ​មួយ​ចំនួន​ដែល​ពួក​គេ​មិន​សូវ​បាន​ប្រើប្រាស់ រឺ​មិន​បាន​រួម​ចំណែក​សំខាន់​សម្រាប់​ក្រុម ដើម្បី​សន្សំ​សំចៃ​ប្រាក់​មួយ​ចំនួន ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ។

ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​ដែល Barcelona គ្រោង​នឹង​បញ្ចេញ​នៅ​រដូវក្ដៅ​នេះ ក៏​មាន​ខ្សែ​ការពារ​កណ្តាល Inigo Martinez ផង​ដែរ។ ខ្សែ​ការពារ​រូប​នេះ​នៅ​តែ​មាន​គុណភាព​លេង ដែល​អាច​ឲ្យ​គាត់​ត្រូវ​បាន​ក្លឹប​កំពូលៗ​មួយ​ចំនួន​នៅ La Liga ចង់​បាន ខណៈ​ដែល​យោង​ទៅ​តាម​របាយការណ៍​ Relevo បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប Atletico Madrid។

គេ​បាន​ដឹង​បន្ថែម​ទៀត​ថា ក្រុម​របស់​លោក Diego Simeone ចង់​បាន ​Inigo Martinez ដើម្បី​ទៅ​ពង្រឹង​បន្ថែម​នៅ​តំបន់​ការពារ​របស់​ពួកគេ។ ជាង​នេះ​ទៅ​ទៀត ខ្សែ​ការពារ​កណ្តាលវ័យ 32 ក៏​មាន​តម្លៃ​ខ្លួន​នៅ​លើ​ទីផ្សារ​ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​យក​បាន​ផង​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា Inigo Martinez ទើប​នឹង​បាន​ចូល​រួម​ជាមួយ Barcelona កាល​ពី​ដើម​រដូវកាល​នេះ​ប៉ុណ្ណោះ និង​មាន​កុងត្រាជាមួយ​ក្លឹប​បច្ចុប្បន្ន​ដល់​ឆ្នាំ 2025។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២