បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ

យោងតាមអ្នកកាសែតលោក Gerard Romero បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Inigo Martinez ហើយ ដែលជាការផ្ទេរដោយគ្មានតម្លៃខ្លួន។ ខ្សែការពាររូបនេះ បច្ចុប្បន្នកំពុងលេងឲ្យ Athletic Bilbao ប៉ុន្តែគាត់នឹងផុតកុងត្រាជាមួយក្លឹបរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
ខ្សែការពារកណ្តាលដែលមានវ័យ 31 ឆ្នាំ គឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោក Ernesto Valverde ហើយគាត់ជាកីឡាករម្នាក់ដែលមានបទពិសោធន៍ដ៏ក្រាស់ក្រែលជាមួយនឹងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ ដោយបង្ហាញខ្លួនសរុបរហូតដល់ 354 ប្រកួតនៅ La Liga។
ទោះជាយ៉ាងណាក៏ដោយ Barcelona នឹងបញ្ចប់ការចុះហត្ថលេខាលើ Inigo Martinez នៅរដូវក្ដៅខាងមុខ។ ប្រសិនបើពួកគេមិនមានជាប់បម្រាម នៃច្បាប់ផ្នែកហិរញ្ញវត្ថុ (FFP) ទេនោះ រដូវកាលក្រោយ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Inigo Martinez នឹងក្លាយជាកីឡាកររបស់ក្លឹប Barcelona។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ