បាល់ទាត់អន្តរជាតិ
Arsenal ដាក់គោលដៅចង់បាន Zinchenko របស់ក្លឹប Manchester City
ពាក្យចចាមអារ៉ាមចុងក្រោយមួយបានឲ្យដឹងថា គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta កំពុងចាប់អារម្មណ៍ចង់បានកីឡាករវ័យ 25 ឆ្នាំ ដែលមានសមត្ថភាពអាចលេងជាខ្សែបម្រើផង និងតំបន់ការពារស្លាបផងគឺ Oleksandr Zinchenko។
ដោយឡែក Zinchenko ក៏មានបំណងចាកចេញពីទឹកដី Etihad Stadium ផងដែរនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីគាត់មិនសូវមានឱកាសក្នុងការបង្ហាញខ្លួន ក៏ដូចជាជម្រើស 11 នាក់ដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola។
ខ្សែបម្រើ និងជាខ្សែការពារស្លាប Oleksandr Zinchenko បានបង្ហាញខ្លួនត្រឹមតែ 10 ដងប៉ុណ្ណោះ សម្រាប់ក្របខណ្ឌ Premier League កាលពីរដូវកាលមុន។ កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ បានលេងតិចជាងមុន ខណៈដែលគ្រូបង្វឹកប្រើប្រាស់ Joao Cancelo នៅតំបន់ការពារឆ្វេងជំនួសវិញ។
យ៉ាងណាមិញ ប្រសិនបើ Zinchenko អាចផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំ គាត់អាចនឹងក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម និងសម្រាប់ការដឹកនាំរបស់លោក Mikel Arteta។
ប្រភព: ESPN
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ17 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល