បាល់ទាត់អន្តរជាតិ
Premier League ត្រៀមតេស្តសាកល្បងបំពាក់កាមេរ៉ាលើអាជ្ញាកណ្ដាលនៅក្នុងការប្រកួតរបស់បិសាចក្រហមរំលងអាធ្រាតនេះ!!!
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកទស្សនាបាល់ទាត់របស់អង់គ្លេស បានឃើញការច្នៃប្រឌិតថ្មីៗជាច្រើន ជាពិសេសការដាក់កាមេរ៉ាភ្ជាប់ទៅនឹងកីឡាករ, ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) នៅលើទីលានប្រកួត និងការបំពាក់ការមេរ៉ាផ្សេងទៀតជាច្រើន ដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានការពេញចិត្ត។
ជាឧទាហរណ៍ ក្នុងអំឡុងពេលប្រកួត នៅក្នុងក្របខណ្ឌ Premier League កីឡាកររបស់ក្លឹប Aston Villa គឺខ្សែបម្រើ Youri Tielemans និង Bruno Guimaraes របស់ Newcastle បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀត ដែលមានកាមេរ៉ាភ្ជាប់ជាមួយខ្លួន អំឡុងពេលប្រកួត។ វីដេអូដែលទទួលបានបន្ទាប់ពីថតដោយដាក់កាមេរ៉ានឹងកីឡាករនោះ ពិតជាអស្ចារ្យមិនគួរឲ្យជឿ។
ឥឡូវនេះ Premier League បានប្រកាសថា ក្នុងការប្រកួតថ្ងៃនេះរវាង Crystal Palace និង Manchester United ពួកគេនឹងធ្វើការសាកល្បងមុខងារថ្មីមួយ ដោយអាជ្ញាកណ្តាលសម្រាប់ការប្រកួតគឺលោក Jarred Gillett នឹងត្រូវបានបំពាក់ដោយកាមេរ៉ា ដែលគេហៅថា RefCam។ កាមេរ៉ានោះ នឹងអនុញ្ញាតឲ្យអ្នកទស្សនាអាចមើលការប្រកួត តាមរយៈអាជ្ញាកណ្តាលបាន។
ប្រភព: Dailysports