បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Inter Miami ចង់ចុះហត្ថលេខាលើ Cristiano Ronaldo
ថ្មីៗនេះអ្នកកាសែតលោក Abdulaziz Al-Osaimi បានរាយការណ៍ថា ប្រធានក្លឹបបាល់ទាត់អាមេរិក Inter Miami គឺលោក David Beckham កំពុងស្វែងរកលទ្ធភាពដែលអាចចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ពី Al-Nassr មកកាន់ក្លឹបរបស់ខ្លួននៅពេលឆាប់ៗខាងមុខ។
យោងតាមប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា Beckham ចាប់អារម្មណ៍ក្នុងបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយការបង្រួបបង្រួមឲ្យ Cristiano Ronaldo ជួបជុំគ្នា និងក្លាយជាមិត្តរួមក្រុមជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi។ គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ 2022 នៅពេលដែល Ronaldo លេងឲ្យ Manchester United ក្លឹបរបស់ Beckham ធ្លាប់បានទាក់ទងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះម្ដងរួចមកហើយ។
ប្រសិនបើ Cristiano Ronaldo ពិតជាអាចចូលរួមជាមួយក្លឹប Inter Miami មែននោះ ពិតជារឿងដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់ ព្រោះគាត់អាចលេងក្នុងនាមជាមិត្តរួមក្រុមតែមួយជាមួយនឹង Lionel Messi ដែលធ្លាប់តែជាគូប្រជែងដ៏ក្ដៅគគុកនឹងគ្នាកាលពីជាង 1 ទសវត្សមុន។
ប្រភព: Telecomasia