បាល់ទាត់អន្តរជាតិ
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានរិះគន់យ៉ាងខ្លាំងចំពោះកូនក្រុមរបស់គាត់ ជាមួយនឹងទម្រង់លេងមិនល្អរបស់ពួកគេ ដែលធ្វើឲ្យមានការបរាជ័យក្នុងការប្រកួតទល់នឹង Girona ក្នុងលទ្ធផល 4-2 កាលពីរំលងអាធ្រាតយប់មិញនេះ ដែលជាការប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga។
ការប្រកួតដ៏សំខាន់ទល់នឹង Girona នេះដែរ Barcelona អាចពន្យាពេលនៃការលើកពាន La Liga របស់ក្រុមជាគូប្រជែង Real Madrid របស់ពួកគេបាន។ ប៉ុន្តែក្រោយពី Barcelona បានចាញ់ដោយបាត់ 3 ពិន្ទុក្រោមថ្វីជើងរបស់ Girona ស្របពេលដែល Real Madrid បានយកឈ្នះ Cadiz 3-0 នោះ ពួកគេមានពិន្ទុគ្រប់គ្រាន់ ក្នុងការកំណត់ថា នឹងក្លាយជាម្ចាស់ពាននៅរដូវកាលនេះរួចទៅហើយ។
Xavi បាននិយាយក្រោយការរាជ័យរបស់ Barcelona ថា៖ “យើងគ្រប់គ្រងការប្រកួត ហើយយើងមានបាល់លេងច្រើន។ យើងមិនអាចរកគ្រាប់បាល់ទី 3 បាន ហើយបន្ទាប់មកយើងផ្តល់ជូននូវអំណោយចំនួន 3 ដង ដល់ Girona។ ការប្រកួតនេះបង្ហាញពីការខ្វះសមត្ថភាពប្រកួតប្រជែង, កង្វះភាពចាស់ទុំ និងកំហុសឆ្គងរបស់បុគ្គល ដែលមិនគួរកើតឡើងក្នុងស្ថានភាពនេះឡើយ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត