បាល់ទាត់អន្តរជាតិ
Carlo Ancelotti វ៉ាដាច់កំណត់ត្រានៃការឈ្នះពានរបស់ Zidane ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid
ការឈ្នះពានជើងឯកលីគ La Liga នៅរដូវកាលនេះរបស់ Real Madrid គឺជាពានរង្វាន់ទី 12 ហើយសម្រាប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ដែលគាត់បានឈ្នះ ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបអេស្ប៉ាញមួយនេះ។ ចំនួនពានដែល គ្រូបង្វឹកវ័យ 64 ឆ្នាំរូបនេះបានឈ្នះ បានធ្វើឲ្យគាត់វ៉ាដាច់ចំនួនពានរបស់លោក Zinedine Zidane ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Real Madrid។
គួរដឹងផងដែរថា លោក Zinedine Zidane បានឈ្នះពានសរុបចំនួន 11 ដង ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប Real Madrid។ អតីតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានដឹកនាំក្លឹបអធិរាជស ពីឆ្នាំ 2016 ដល់ឆ្នាំ 2018 និងពីឆ្នាំ 2019 ដល់ឆ្នាំ 2021។
សម្រាប់លោក Carlo Ancelotti គាត់ធ្លាប់បានធ្វើជាគ្រូបង្វឹករបស់ Real Madrid កាលពីមុនម្ដងរួចមកហើយ ពីឆ្នាំ 2013 ដល់ 2015 ហើយបន្ទាប់មកគាត់ក៏ត្រឡប់មកដឹកនាំជាថ្មីម្ដងទៀតពីឆ្នាំ 2021 ដល់បច្ចុប្បន្ន។ ក្នុងអំឡុងប៉ុន្មានរដូវកាលកន្លងមក គាត់បានដឹកនាំ Real Madrid ឲ្យឈ្នះពានជាច្រើនដូចជា ជើងឯកលីគកំពូលអេស្ប៉ាញ, Super Cup, UCL, UEFA Super Cup និង Club World Cup ជាដើម ដែលសរុបមកមានចំនួន 12 ពាន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់