Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម កំពុង​ពិចារណា​ចង់​ចុះ​ហត្ថលេខា​លើ Joselu

Published

on

ក្លឹប​បិសាចក្រហម Manchester United កំពុង​តែ​រៀបចំ​ផែន​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ម្នាក់​របស់​ក្លឹប Real Madrid នៅ​ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ។ ក្រុម​របស់​លោក Erik ten Hag ចង់​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត ដើម្បី​កាត់​បន្ថយ​បន្ទុក និង​បន្ថែម​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី Rasmus Hojlund។

កាល​ពី​ពេល​ថ្មីៗ​នេះ គ្រូ​បង្វឹក​​របស់ Manchester United បាន​បង្ហើប​ឲ្យ​ដឹង​ថា កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ពួក​គេ​​ចង់​ចុះ​ហត្ថលេខា​លើ Harry Kane ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ជ្រើសរើស​ការ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich ជំនួស​វិញ។

កាល​ពី​ម្សិល​មិញ​មាន​សេចក្តី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ខ្ចី​ជើង​កីឡាករ​វ័យ​ក្មេង Vitor Roque របស់ Barcelona។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យោងតាម​របាយការណ៍​មួយ​ផ្សេង​ទៀត​របស់ Relevo បាន​ឲ្យ​ដឹងថា ពួកគេ​​កំពុង​តាម​ឃ្លាំ​មើល​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត​គឺ Joselu របស់​ក្លឹប Espanyol ដែល​កំពុង​ខ្ចី​ជើង​ជាមួយ Real Madrid។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២