បាល់ទាត់អន្តរជាតិ
Joao Felix បង្ហើបប្រាប់ថា Bernardo Silva ចង់ចូលរួមជាមួយ Barcelona
កាលពីមុននេះបន្តិច របាយការណ៍ពីអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា កីឡាករដែលកំពុងខ្ចីជើង Joao Felix កំពុងព្យាយាមហៅមិត្តរួមសញ្ជាតិរបស់ខ្លួនគឺខ្សែប្រយុទ្ធស្លាប Bernardo Silva ឲ្យមកលេងជាមួយគ្នានៅ Barcelona។ បន្ថែមលើសពីនេះទៀត Bernardo Silva ផ្ទាល់ក៏ចង់ក្លាយជាកីឡាកររបស់ Barcelona ដែរ។
Joao Felix បាននិយាយប្រាប់ទៅកាន់ JijantesFC ថា៖ “ខ្ញុំសង្ឃឹមថា Barcelona នឹងចុះកុងត្រាជាមួយ Bernardo Silva។ គាត់ជាកីឡាករឆ្នើម និងជាកីឡាករកំពូលម្នាក់។ គាត់តែងតែសួរខ្ញុំអំពីក្លឹប Barcelona ស្របពេលដែលគ្រួសាររបស់គាត់ក៏រស់នៅទីនេះដែរ។ ខ្ញុំបានប្រាប់ Silva ថា វាពិតជាល្អបំផុត ប្រសិនបើគាត់ចូលរួមជាមួយយើង!”។
គួររំលឹកផងដែរថា កាលពីដើមរដូវកាលកន្លងទៅមានពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងក្លឹប Barcelona ដែលព្យាយាមចង់ចុះហត្ថលេខាលើ Bernardo Silva។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធស្លាបរូបនេះបានបន្តនៅក្លឹប Man City របស់ខ្លួន និងនៅតែកីឡាករសំខាន់របស់ក្រុមលោក Pep Guardiola នៅរដូវកាលនេះ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal