Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix ជា​ពី​របួស​ទាន់​ពេលវេលា​នៃ​ការ​ប្រកួត​ទល់​នឹង Napoli នៅ​ថ្ងៃ​ស្អែក​នេះ!!!

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​កីឡាករ Joao Felix បាន​ជា​សះស្បើយ​ពី​របួស​ក​ជើង​របស់​គាត់​ហើយ និង​បាន​បន្ត​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជា​ធម្មតា។ យ៉ាង​ណា​មិញ នៅមុន​នេះ​បន្តិច ក្លឹប​យក្ស​កាតាឡាន់​ក៏​បាន​ចេញ​បញ្ជីឈ្មោះ​កីឡាករ​ដែល​ត្រៀម​ប្រកួត​ជាមួយ​ក្លឹប Napoli ផង​ដែរ ហើយ Joao Felix ក៏​មាន​នៅ​ក្នុង​នោះ​ដូចគ្នា។

យោងតាម​សារព័ត៌មាន Diario Sport បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​បើក​ឆាក​ជើងទី 1 នៃ​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុម​ចុង​ក្រោយ​ទល់​នឹង Napoli បាន ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​អ៊ីតាលី ថ្ងៃ​ទី 21 ខែ​កុម្ភៈ​ស្អែក​នេះ។

ខ្សែ​ប្រយុទ្ធ​​វ័យ 24 ​ឆ្នាំ​រូប​នេះ​ជា​កីឡាករ​ដែល Barcelona បាន​​ខ្ចី​ជើង​ពី Atletico Madrid រយៈពេល​មួយ​រដូវកាល។ បច្ចុប្បន្ន Felix បាន​ស៊ុត​បញ្ចូល​ទី​បាន 7 គ្រាប់ និង Assist 5 ដង​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន 28 ប្រកួត​ឲ្យ​ក្លឹប Barcelona ស្រប​ពេល​ដែល​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​កំពុង​ពិចារណា​ទិញ​ផ្ដាច់​កុងត្រា​របស់​គាត់​នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២