Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix អាច​នឹង​ខកខាន​ការ​ប្រកួត UCL ជើង​ទី 1 ទល់​នឹង​ក្លឹប Napoli

Published

on

ក្លឹប​អ្នក​មានបុណ្យ Barcelona បាន​ប្រកាស​មុន​ការ​ប្រកួត La Liga របស់​ពួកគេ​ជាមួយ Osasuna កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា ខ្សែប្រយុទ្ធ​ស្លាប Joao Felix ត្រូវ​បាន​អវត្តមាន​ដោយ​សារ​របួស​កជើង ក្នុង​ពេល​ហ្វឹកហាត់។ យ៉ាង​ណា​កីឡាករ​ខ្ចី​ជើង​ពី Atletico Madrid រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អវត្តមាន​ពី​លើ​ទីលាន​ប្រហែល 1 ខែ ដើម្បី​សម្រាក​ព្យាបាល​របួស (នេះ​បើ​យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ ESPN)។

ប្រសិន​បើ Joao Felix ត្រូវ​សម្រាក​ពី​លើ​ទីលាន​រយៈពេល​យូរ​តាម​ការ​រំពឹង​ទុក​បែប​នេះ​មែន មាន​ន័យ​ថា គាត់​ទំនង​ជា​អាច​នឹង​ខក​ខាន​ការ​ប្រកួត​ជើង​ទីមួយ ក្នុង​វគ្គ 16 ក្រុម​ចុង​ក្រោយ​នៃ​ក្របខណ្ឌ UEFA Champions League ដែល​ត្រូវ​ជួប​នឹង​ក្រុម​ម្ចាស់ផ្ទះ Napoli ជា​ក្លឹប​ម្ចាស់​ជើង​ឯក Serie A កាល​ពី​ឆ្នាំ​មុន។

យ៉ាង​ណា​មិញ ការ​ប្រកួត​ជើង​ទី 1 រវាង Barcelona និង Napoli ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី 22 ខែ​កុម្ភៈ។ របួស​របស់ Felix គឺ​ជា​ដំណឹង​អាក្រក់​មួយ​របស់ Barcelona ជា​ពិសេស​ពួក​គេ​ត្រូវ​ជួប Napoli ដែល​ជា​ក្រុម​ខ្លាំង​មួយ​របស់​អ៊ីតាលី។ បច្ចុប្បន្ន​ក្រៅ​ពី Joao Felix ក្លឹប​យក្ស​កាតាឡាន់​មាន​កីឡាករ​សំខាន់ៗ​ដែល​កំពុង​របួស​ផ្សេង​ទៀត​ផង​ដែរ​ដូចជា Marc-Andre ter Stegen, Alejandro Balde, Gavi និង Raphinha ជា​ដើម។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២