Connect with us

បាល់ទាត់អន្តរជាតិ

Bernardo Silva ស៊ុត 2 គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ Man City ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup (មានវីដេអូ)

Published

on

ក្លឹប​មេឃខៀវ Manchester City បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ FA Cup បន្ទាប់​ពី​ការ​ប្រកួត​កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ដែល​ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ 2-0 ទៅ​លើ Newcastle United ក្នុង​ការ​ប្រកួត​វគ្គ 8 ក្រុម​ចុង​ក្រោយ នៅ​ទឹកដី​នៃ​កីឡដ្ឋាន Etihad។

គ្រាប់បាល់​ទាំង 2 គ្រាប់​របស់​ពួក​គេ​គឺ​ជា​ស៊ុត​បញ្ចូលទី​ពី Bernardo Silva ដែល 1 គ្រាប់​កើត​ឡើង​ទៅ​នាទីទី 13 និង 1 គ្រាប់​ទៀត​នៅ​នាទីទី 31។ យ៉ាង​ណា​មិញ នៅ​ក្នុង​ការ​ប្រកួត​នោះ Man City មិន​មាន​ Kevin De Bruyne ចូល​លេង​នោះ​ទេ ដោយ​ខ្សែបម្រើ​ឆ្នើម​រូប​នេះ កំពុង​របួសក្រលៀន ហើយ​គ្រូ​បង្វឹក​របស់​ក្លឹប​បាន​ប្រើប្រាស់ Mateo Kovacic ជំនួស​វិញ។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម៖

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២