បាល់ទាត់អន្តរជាតិ
Barcelona ប្ដូរចិត្ត ចង់ស្នើរខ្ចីជើង Joao Felix មួយរដូវកាលទៀត ដោយមិនទាន់សម្រេចចិត្តទិញផ្ដាច់កុងត្រា
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមធ្វើការចរចាជាមួយក្លឹប Atletico Madrid ដើម្បីបន្តកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix មួយរដូវកាលក្រោយបន្ថែមទៀត។
យ៉ាងណាមិញ Joao Felix បានចូលរួមជាមួយក្លឹបយក្សកាតាឡាន់ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Atletico Madrid បន្ទាប់ពីគាត់មិនសូវមានឱកាសបង្ហាញសមត្ថភាព នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Diego Simeone។
កីឡាករវ័យ 24 ឆ្នាំរូបនេះហាក់មានទម្រង់លេងល្អជាថ្មីម្ដងទៀត ពេលលេងជាមួយ Barcelona។ នៅរដូវកាលនេះ គាត់បានរួមចំណែកស៊ុតបញ្ចូលទីចំនួន 6 គ្រាប់ និង Assists ចំនួន 3 ដងក្នុងការបង្ហាញខ្លួន 20 ប្រកួត។ ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរ ដែលអាចទទួលយកបានបែបនេះ មានការអះអាងជាច្រើនកាលពីប៉ុន្មានសប្ដាហ៍មុនថា Barcelona នឹងសម្រេចចិត្តទិញផ្ដាច់កុងត្រារបស់គាត់ពីអតីតក្លឹបចាស់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះយោងតាមរបាយការណ៍ពី Goal បានឲ្យដឹងថា Barcelona បានរៀបចំផែនការខ្ចីជើងជាលើកទី 2 សម្រាប់ Joao Felix ខណៈដែលពួកគេចង់ទទួលបានឱកាសប្រមូលថវិកាដើម្បីទិញខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនៅរដូវកាលបន្ទាប់។ គេបានដឹងថា បញ្ហាហិរញ្ញវត្ថុរបស់ Barcelona អាចនឹងធ្លាក់ចូលវិបត្តិកាន់តែធ្ងន់ធ្ងរជាថ្មីម្ដងទៀតប្រសិនបើពួកគេទិញផ្ដាច់កុងត្រារបស់ Joao Felix និង Joao Cancelo ក្នុងពេលដំណាលគ្នា នាចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como