Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix បង្ហើប​ប្រាប់​ថា Bernardo Silva ចង់​ចូលរួម​ជាមួយ Barcelona

Published

on

កាល​ពី​មុន​នេះ​បន្តិច របាយការណ៍​ពី​អ្នក​កាសែត​ល្បី​ឈ្មោះ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​កំពុង​ខ្ចី​ជើង Joao Felix កំពុង​ព្យាយាម​ហៅ​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន​គឺ​ខ្សែប្រយុទ្ធ​ស្លាប Bernardo Silva ឲ្យ​មក​លេង​ជាមួយ​គ្នា​នៅ Barcelona។ បន្ថែម​លើស​ពី​នេះ​ទៀត Bernardo Silva ផ្ទាល់​ក៏​ចង់​ក្លាយ​ជា​កីឡាករ​របស់ Barcelona ដែរ។

Joao Felix បាន​និយាយ​ប្រាប់​ទៅ​កាន់ JijantesFC ថា៖ “ខ្ញុំ​សង្ឃឹម​ថា Barcelona នឹង​ចុះ​កុងត្រា​ជាមួយ Bernardo Silva។ គាត់​ជា​កីឡាករ​ឆ្នើម និង​ជា​កីឡាករ​កំពូល​ម្នាក់។ គាត់​តែងតែ​សួរ​ខ្ញុំ​អំពី​ក្លឹប Barcelona ស្រប​ពេល​ដែល​គ្រួសារ​របស់​គាត់​ក៏​រស់​នៅ​ទីនេះ​ដែរ។ ខ្ញុំ​បាន​ប្រាប់ Silva ថា ​វា​ពិត​ជា​ល្អ​បំផុត ប្រសិន​បើ​គាត់​ចូលរួម​ជា​មួយ​យើង!”។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ក្លឹប Barcelona ដែល​ព្យាយាម​ចង់​ចុះ​ហត្ថលេខា​លើ Bernardo Silva។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​បាន​បន្ត​នៅ​ក្លឹប Man City របស់​ខ្លួន និង​នៅ​តែ​កីឡាករ​សំខាន់​របស់​ក្រុម​លោក Pep Guardiola ​នៅ​រដូវកាល​នេះ។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២