បាល់ទាត់អន្តរជាតិ
Man United ត្រៀមដាក់ដេញថ្លៃ 103 លានផោន លើកីឡាករឆ្នើម Rodrygo
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសំណើរដេញថ្លៃ 120 លានអឺរ៉ូ (103 លានផោន) សម្រាប់ខ្សែប្រយុទ្ធ Rodrygo របស់ក្លឹប Real Madrid។ កីឡាករវ័យ 23 ឆ្នាំរូបនេះបានផ្លាស់ទៅចូលរួមជាមួយ Real Madrid ដោយផ្ទេរពីក្លឹបក្នុងស្រុករបស់ប្រទេសប្រេស៊ីល Santos ក្នុងឆ្នាំ 2019។
គិតចាប់តាំងពីពេលនោះមកទល់នឹងបច្ចុប្បន្ន Rodrygo បានលេងតំណាងឲ្យក្លឹប Real Madrid ចំនួន 207 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីសរុបបាន 52 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម (Assists) បាន 40 ដង។ ដូចគ្នានេះដែរ Rodrygo នៅតែជាកីឡាករសំខាន់សម្រាប់ក្រុមរបស់លោក Carlo Ancelotti ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួន 42 ប្រកួត ស៊ុតបញ្ចូលទីបាន 15 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 8 ដង។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា Man United មានការពេញចិត្ត និងចង់ចុះហត្ថលេខាជាខ្លាំងលើ Rodrygo ដែលពួកគេត្រៀមឲ្យថ្លៃលើខ្សែប្រយុទ្ធស្លាបរូបនេះជាតម្លៃបំបែកកំណត់ត្រាទៀតផង។ គេបានដឹងថា បិសាចក្រហមនឹងហ៊ានចាយរហូតដល់សំណើរជាទឹកប្រាក់ចំនួន 120 លានអឺរ៉ូ (103 លានផោន)។ របាយការណ៍ដដែលនេះដែរបានអះអាងថា បិសាចក្រហមអាចនឹងចំណាយឡើងដល់ 150 លានអឺរ៉ូ ផងដែរ ឲ្យតែបានកីឡាករវ័យ 23 ឆ្នាំរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ24 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa