Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​ដាក់​សំណើរ​ជា​ថ្មី​ម្ដង​ទៀត​លើ Federico Valverde ជា​ទឹកប្រាក់ 150 លានអឺរ៉ូ

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​សំណើរ​ចំនួន 150 លានអឺរ៉ូ (129 លានផោន) សម្រាប់​ខ្សែ​បម្រើ Federico Valverde របស់​ក្លឹប​អធិរាជស Real Madrid។ គេ​បាន​ដឹង​ថា ក្លឹប​ហង្សក្រហម​កំពុង​ប្តេជ្ញា​ចិត្ត​នាំ​យក​ខ្សែបម្រើ​ឆ្នើម​រូប​នេះ​ទៅ​ទឹកដី Anfield ឲ្យ​បាន​នៅ​រដូវក្ដៅ​ខាង​មុខ។

កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Real Madrid ដោយ​ផ្ទេរ​ពី​ក្លឹប​ក្នុង​ស្រុក​នៃ​ប្រទេស​អ៊ុយរ៉ូហ្គាយ Penarol កាល​ពី​ឆ្នាំ 2016។ ដំបូង​ឡើយ Federico Valverde ត្រូវ​បាន Real Madrid ដាក់​ឲ្យ​លេង​នៅ​ឈុត B មុន​ពេល​ប្រូម៉ូត​ឡើង​មក​លេង​ជាមួយ​ឈុត​ធំ​ក្នុង​ឆ្នាំ 2017។

គិត​មក​ទល់​នឹង​ពេល​នេះ Valverde បាន​បង្ហាញ​ខ្លួន 246 ប្រកួត​មក​ហើយ​សម្រាប់​ក្លឹប​បច្ចុប្បន្ន​របស់​គាត់ ដោយ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 19 គ្រាប់ និង Assists 23 ដង។ គាត់ គឺ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម​របស់​លោក Carlo Ancelotti ក្នុង​រដូវកាល​នេះ ក៏​ដូច​ជា​រដូវកាល​មុន។

យោងតាម​របាយការណ៍​ដែល​បាន​អះអាង​ដោយ El Debate បាន​ឲ្យ​ដឹង​ថា Liverpool នឹង​ហ៊ាន​ចាយ​ប្រាក់​ចំនួន 150 លានអឺរ៉ូ (129 លានផោន) ដើម្បី​ធ្វើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Valverde។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា គ្រូបង្វឹក​បច្ចុប្បន្ន​របស់ Liverpool គឺ​លោក Jurgen Klopp ជា​អ្នក​ដែល​កោត​សរសើរ​យ៉ាង​ខ្លាំង​លើ​ទម្រង់​លេង​របស់​ខ្សែបម្រើ​ឆ្នើម​រូប​នេះ ហើយ​បើ​ទោះ​បី​ជាគ្រូ​បង្វឹក​សញ្ជាតិ​​អាឡឺម៉ង់​លោក Jurgen Klopp ចាក​ចេញ​ពី​តំណែង​​នៅ​រដូវក្តៅ​នេះ​ក៏​ដោយ ក៏​ក្លឹប​នៅ​តែ​ចង់​បាន Federico Valverde ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២